Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងរៀបចំតំបន់សេដ្ឋកិច្ចពិសេស ដែលអាចសម្រួចជាប្រភេទឧស្សាហកម្មណាមួយ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំតំបន់សេដ្ឋកិច្ចពិសេស ដែលអាចសម្រួចជាប្រភេទឧស្សាហកម្មណាមួយ និងតំបន់សេដ្ឋកិច្ចពិសេស សម្រាប់វិនិយោគិនពីប្រទេសតែមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ​ ធ្វើឡើងក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» នាព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤។

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត មានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានខែមកនេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ បានគិតគូរអំពីរូបមន្ត ក៏ដូចជាវិធានការជាក់ស្ដែង សម្រាប់ការគិតគូរទាំងការដាក់ចេញនូវទិសដៅពាណិជ្ជកម្ម និងការទាក់ ទាញវិនិយោគ។ ជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំដាក់ឲ្យអនុវត្ត និងការកសាងរៀបចំនូវប្រភេទតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបំពេញបន្ថែមនូវតំបន់សេដ្ឋកិច្ចពិសេស ដែលមានស្រាប់។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត តំបន់សេដ្ឋកិច្ចពិសេស ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំទៅថ្ងៃអនាគត គឺជាតំបន់សេដ្ឋកិច្ចពិសេសដែលអាចសម្រួច ទៅប្រភេទឧស្សាហកម្មណាមួយ។ «យើងកំពុងតែរៀបចំគោលនយោបាយ និងរៀបចំសាកល្បងនូវតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ទាក់ទាញការវិនិយោគ ទៅលើបច្ចេកវិទ្យាបៃតង ទៅលើឧស្សាហកម្មប៉ៃតង និងផ្នែកឌីជីថល បានន័យថា តំបន់សេដ្ឋកិច្ចពិសេសនេះ គឺសម្រាប់តែការវិនិយោគបែបនោះតែម្ដង»។ នេះបើតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងតែសិក្សា ដើម្បីរៀបចំនូវតំបន់សេដ្ឋកិច្ចពិសេស សម្រាប់វិនិយោគិនពីប្រទេសតែមួយ។ ប្រមុខរាជរដ្ឋាភិបាល បានឲ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេស គឺសម្រាប់គ្រប់ឧស្សាហកម្ម និងគ្រប់ប្រទេសទាំងអស់។ ដូច្នេះ រាជរដ្ឋាភិបាល នឹងរៀបចំតំបន់សេដ្ឋកិច្ច​ពិសេសបន្ថែមទៀត ដើម្បីបំពេញបន្ថែម មិនមែនជំនួស ឬប្រកួតប្រជែង តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងមានបច្ចុប្បន្ននេះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម