Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់វិស័យឯកជន ពិនិត្យលទ្ធភាពវិនិយោគនៅខេត្តព្រះសីហនុ បន្ថែមទៀត

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់វិស័យឯកជន​ ទាំងក្នុងប្រទេស និងក្រៅប្រទេស ពិនិត្យលទ្ធភាពវិនិយោគ និងធ្វើធុរកិច្ច នៅក្នុងខេត្តព្រះសីហនុ បន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» នាព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤។

នៅក្នុងពិធីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន ទាំងក្នុងស្រុក និងក្រៅប្រទេស ធ្វើការសិក្សា និងពិនិត្យលទ្ធភាពវិនិយោគ និងធ្វើធុរកិច្ច ក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបាននូវការលើកទឹកចិត្ត និងការអនុគ្រោះពីរាជរដ្ឋាភិបាល ក្នុងឆ្នាំ ២០២៤នេះ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល រង់ចាំស្វាគមន៍ និងផ្ដល់នូវបដិសណ្ឋារកិច្ច ជាមួយនឹងស្នាមញញឹម និងការសម្របសម្រួលខ្ពស់ ជូនដល់វិស័យឯកជន​ ទាំងក្នុងប្រទេស និងក្រៅប្រទេសទាំងអស់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម