Connect with us

ព័ត៌មានជាតិ

WFP ផ្ដល់ជំនួយដើម្បីលើកកម្ពស់របបអាហារ និងសន្តិសុខស្បៀងនៅកម្ពុជា  

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ បានចុះកិច្ចព្រមព្រៀងអនុវត្តផែនការយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជា រយៈពេល៤ឆ្នាំ (ឆ្នាំ២០២៤-២០២៨) ដែលមានទំហំទឹកប្រាក់ជាង ៦៣លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ រវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានរៀបចំឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយភាគីរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយលោកស្រី យិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងលោកស្រី យូរ ខូណាន់ (Claire Conan) តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា (World Food Program- WFP)។

បើតាមក្រសួងការបរទេសកម្ពុជា ផែនការយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ មានទំហំទឹកប្រាក់ចំនួន ៦៣ ៣៧៨ ៥០០ដុល្លារអាមេរិក ដោយនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងការផ្តល់ប្រឹក្សាគោលនយោបាយ កិច្ចគាំពារសង្គម ប្រព័ន្ធចំណីអាហារ និងការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងគោលបំណងលើកកម្ពស់របបអាហារ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ តាមរយៈគម្រោងទាំងនោះ ក៏ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។

គួរជម្រាបថា ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ អង្គការកម្មវិធីស្បៀងអាហារពិភពលោក បានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់របបអាហារ និងសន្តិសុខស្បៀងជាប់ជាប្រចាំ ហើយជាមួយគ្នានេះ ក៏បានធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផងដែរ។

ក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រសួង លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោក ចន អេលីវ នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វីក សម្រាប់កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកអំពីវឌ្ឍនភាពការងាររបស់កម្មវិធីស្បៀងអាហារពិភពលោកនៅកម្ពុជា និងបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀតលើវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ នៅកម្ពុជ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម