ព័ត៌មានជាតិ
ពលរដ្ឋជាង ១៣ ម៉ឺននាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត
គិតត្រឹមថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ មានប្រជាពលរដ្ឋប្រមាណជាង ១៣ ម៉ឺននាក់ បានចូលសមាជិក ប.ស.ស ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ក្នុងនោះបុគ្គលស្វ័យនិយោជន៍ជាង ១១ ម៉ឺននាក់។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៣១ មករា នេះថា គិតត្រឹមថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ ប.ស.ស បានចុះសមាជិក ប.ស.ស ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សរុបចំនួន ១៣១ ៨៨៤ នាក់ ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ចំនួន ១១៣ ៦២៩ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានចំនួន ១៨ ២៥៥ នាក់។
លោកបានបន្តថា ជាមួយគ្នានេះដែរ មានសមាជិក ប.ស.ស ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តបានទៅប្រើប្រាស់សេវាមានចំនួន ៧១ ៨៧០ ដង។ ដោយឡែក ការចំណាយតាវកាលិកទូទាត់មូលដ្ឋានសុខាភិបាល មានចំនួន ១ ៤១៥,៥០ លានរៀល។
ទន្ទឹមនឹងនេះ លោកបានបន្តទៀតថា គិតត្រឹមថ្ងៃទី ២៩ មករា ប.ស.ស បានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជន សរុបចំនួន ៤ ៦៥៨ លើក ដែលមានអ្នកចូលរួមចំនួន ១ ៣៧៧ ៣១២ នាក់។ ក្រៅពីនេះបានផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្ដាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមាន ប្រជាប្រិយភាព ក្នុងបណ្ដាញសង្គម ដោយមានចំនួនចែករំលែកបន្ត ៦៩៧ ដង និងចំនួនចូលទស្សនា ៤៥ ២៣៤ ដង បន្ថែមទៀត។
គួរបញ្ជាក់ថា សមាជិក ប.ស.ស ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដែលមានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ត្រូវបង់វិភាគទានចំនួន ១៥ ៦០០ រៀល ក្នុង ១ ខែ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា ទទួលបានការព្យាបាល និងថែទាំវេជ្ជសាស្ត្រដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស ទូទាំងប្រទេស និងទទួលបានប្រាក់វិភាជន៍បូជាសព(ក្នុងករណីមានជំងឺ ឬគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត) ផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ