Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទូតអឺរ៉ុប និងទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ធ្វើទស្សនកិច្ច និងដាំកូនឈើនៅបឹងទន្លេសាប

បានផុស

នៅ

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ (DRIESMANS Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា​ រួមជាមួយសមាជិកជាច្រើនរូបផ្សេងទៀត បានធ្វើទស្សនកិច្ច និងដាំកូនឈើ នៅ​​តំបន់ព្រៃលិចទឹក រ៉ាមសារ ព្រែកទាល់នៅក្នុងភូមិសាស្រ្តបាត់ដំបង នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រតិភូនៃទូតសហភាពអឺរ៉ុប និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាំកូនឈើប្រមាណជាង២ពាន់ដើមនៅក្នុងតំបន់ព្រៃលិចទឹក បឹងទន្លេសាបនេះ។ ការដាំកូនឈើទាំងនេះ ក្នុងគោលបំណងអភិរក្ស និងការពារព្រៃលិចទឹកដែលជាជម្រកដ៏សំខាន់នៃពពួកជីវៈចម្រុះនៅបឹងទន្លេសាប។ ម្យ៉ាងទៀត ក៏ជាការថែរក្សា ការពារបឹងទន្លេសាបដែលជាជង្រុកត្រីដ៏ធំរបស់កម្ពុជាផងដែរ។

ទស្សនកិច្ច និងការដាំកូនឈើនៅថ្ងៃនេះ គឺជាផ្នែកមួយនៃយុទ្ធនាការForOurPlanet របស់សហភាពអឺរ៉ុប។ សម្រាប់កម្ពុជា យុទ្ធនាការ ForOurPlanet ជាគំនិតគំនិតផ្តួចផ្តើមដោយសហភាពអឺរ៉ុប ក្នុងការគិតគូរ និងការពារបរិស្ថាននៅកម្ពុជា ដែលមានភាពទូលំទូលាយចាប់តាំងពីគម្រោងអភិរក្ស និងកសិកម្មប្រកបដោយនិរន្តរភាពរហូតដល់ កិច្ចខិតខំប្រឹងប្រែងថាមពលកកើតឡើងវិញ និងកម្មវិធីបង្កើនការយល់ដឹងដល់សហគមន៍។ សកម្មភាពនានានៅក្នុងយុទ្ធនាការមានដូចជា EU កំពុងគាំទ្រយ៉ាងសកម្មចំពោះការផ្លាស់ប្តូររបស់កម្ពុជាទៅកាន់សេដ្ឋកិច្ចបៃតង មានកម្រិតកាបូនទាប និងធន់នឹងអាកាសធាតុ។ ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយនិរន្តរភាពមានសារៈសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា និងការការពារជីវចម្រុះ និងព្រៃឈើដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាគឺជាទំនួលខុសត្រូវរួម។

ដោយឡែក បើនិយាយទូទៅ យុទ្ធនាការ ForOurPlanet គឺជាយុទ្ធនាការរួមរបស់សហភាពអឺរ៉ុបដែលអំពាវនាវឱ្យមានសកម្មភាពដោះស្រាយវិបត្តិអាកាសធាតុ និងធម្មជាតិនៅទូទាំងពិភពលោក។ យុទ្ធនាការនេះត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃ CoP27 និង CoP15 ក្នុងឆ្នាំ ២០២២ ហើយយុទ្ធនាការនេះ ត្រូវបានអនុវត្តដោយស្ថាប័ននៃសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល និងប្រតិភូសហភាពអឺរ៉ុបជុំវិញពិភពលោក រួមទាំងនៅកម្ពុជាផងដែរ។ គោលដៅចម្បងរបស់វា គឺដើម្បីលើកកម្ពស់ការយល់ដឹង និងអំពាវនាវឱ្យមានសកម្មភាពរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមខាងបរិស្ថាន​ដែលកាន់តែធ្ងន់ធ្ងរនាបច្ចុប្បន្ននេះ។

ប្រតិភូសហភាពអឺរ៉ុបនៅទូទាំងពិភពលោកបានចូលរួមយុទ្ធនាការ «ForOurPlanet» ដើម្បីរំលេចការរួមចំណែករបស់ពួកគេ​លើការងារបរិស្ថានផ្សេងៗដូចជា សកម្មភាពដាំដើមឈើ និងស្តារធម្មជាតិឡើងវិញ និងសកម្មភាពពាក់ព័ន្ធដូចជា ការថែទាំដើមឈើ ការបណ្តុះកូនឈើ សកម្មភាពប្រឆាំងនឹងការកើនឡើងនៃដីខ្សាច់ ឬការរិចរិលដី។ សកម្មភាពអាកាសធាតុ គឺគំនិតផ្តួចផ្តើមដែលជំរុញការទទួលយកថាមពលកកើតឡើងវិញ បង្កើនប្រសិទ្ធភាពថាមពល និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ការអភិរក្សជីវៈចម្រុះ មានកិច្ចខិតខំប្រឹងប្រែងដែលផ្តល់អាទិភាពដល់ការការពារព្រៃឈើ សមុទ្រ និងប្រព័ន្ធអេកូឡូស៊ីចម្រុះ។

ជាមួយគ្នានេះ គឺការការពារមហាសមុទ្រ ដោយគម្រោងមានគោលបំណងកាត់បន្ថយការបំពុលសមុទ្រ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងគាំទ្រវិធីសាស្ត្រនេសាទប្រកបដោយនិរន្តរភាព។ ការគ្រប់គ្រងកាកសំណល់ ដែលជាយុទ្ធសាស្រ្ត ដើម្បីបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយការ បង្កើតកាកសំណល់។ ចុងក្រោយ គឺការធ្វើកសិកម្មប្រកបដោយនិរន្តរភាព ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើជាម្ចាស់នៃបច្ចេកទេសកសិកម្មស្របតាមប្រព័ន្ធអេកូឡូស៊ី «គ្មានការកាប់បំផ្លាញព្រៃឈើ» ដែលមិនប៉ះពាល់ដល់បរិស្ថាន និងកាត់បន្ថយផលប៉ះពាល់បរិស្ថានដោយសកម្មភាពកសិកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រសួងការពារជាតិ រៀបចំពិធីអបអរសាទរខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» នៅវិមាន ឈ្នះឈ្នះ

សុខភាព២៦ នាទីutes មុន

៤​វិធី​ងូត​ទឹក​ឲ្យ​ត្រឹម​ត្រូវ​ មិន​បាច់​បារម្ភ​ខ្លាច​ស្លាប់​ភ្លាមៗ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានជាតិ១៩ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម២៣ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម