ព័ត៌មានជាតិ
ប្រឡាយព្រែកប្រា គ្រោងស្ដារបុកស៊ីផាយ មុនរដូវវស្សា ពលរដ្ឋជាង ២០០ គ្រួសារ ស្ម័គ្រចិត្តរើចេញ
ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុង ខណ្ឌច្បារអំពៅ តាមអនុសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំប្រជាពលរដ្ឋរស់នៅលើប្រឡាយព្រែកប្រា ជាង ២០០ គ្រួសារ បានទៅរស់នៅនៅទីតាំងមួយដែលផ្ដល់កម្មសិទ្ធិស្របច្បាប់ ហើយថែមទាំងបានប្រឡាយរំដោះទឹកថែមទៀតដែលធ្វើឱ្យពួកគាត់រីករាយសប្បាយក្នុងចិត្តយ៉ាងខ្លាំង។

ដើម្បីឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូន អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលស្ថានភាពប្រឡាយព្រែកប្រានេះ ដើម្បីឈានទៅធ្វើការស្ដារ ក៏ដូចជាស្ថាបនា និងចាក់ស៊ីផាយនៅអមសងខាងប្រឡាយ ខណៈដែលនៅអមសងខាងប្រឡាយនេះមានផ្លូវបេតុងស្អាតរួចរាល់។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ជាយុទ្ធសាស្ត្រស្ដារប្រឡាយដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឱ្យប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយចំនួនជាង ២០០ គ្រួសារ ទៅរស់នៅទីតាំងមួយ ដែលរដ្ឋបាលរាជធានីភ្នំពេញបានផ្ដល់កម្មសិទ្ធិស្របច្បាប់ជូន ហើយថែមទាំងបានប្រឡាយរំដោះទឹកថែមទៀតដែលធ្វើឱ្យពួកគាត់សប្បាយក្នុងចិត្ត និងរីករាយសហការជាមួយអាជ្ញាធរយើង ដែលអាចបំពេញភារកិច្ច អភិបាលកិច្ចជូនប្រជាពលរដ្ឋដើម្បីរំដោះទឹក។

លោក ឃួង ស្រេង ក៏បានជំរុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានពិនិត្យ និងធ្វើការសិក្សានៅទីតាំងខាងលើឱ្យបានច្បាស់លាស់ ដើម្បីឱ្យដំណើរការ នៃការស្ថាបនា បុកស៊ីផាយ ការស្តារប្រឡាយនេះ បានលឿនមុនរដូវវស្សាមកដល់។ ជាគម្រោងសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយស្ថាបនា ចាក់ស៊ីផាយប្រឡាយនេះរួចរាល់ នឹងស្ថាបនាស្ថានីយ៍បូមទឹកនៅប្រឡាយព្រែកប្រានេះមួយកន្លែង ជាមួយនឹងការស្ថាបនាជាអាងប្រព្រឹត្តិកម្មទឹកស្អាតផងដែរ។

លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ មានប្រសាសន៍ថា ប្រឡាយព្រែកប្រា គឺជាប្រឡាយរំដោះទឹកដ៏មានសារៈសំខាន់មួយនៅក្នុងខណ្ឌច្បារអំពៅ តែប្រឡាយនេះត្រូវបានប្រជាពលរដ្ឋមករស់នៅដោយខុសច្បាប់ ដែលបានបង្កឱ្យស្ទះចរន្តផ្លូវទឹកហូរ។ ជុំវិញបញ្ហានេះ អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌធ្វើការដោះស្រាយ ដើម្បីឱ្យប្រជាពលរដ្ឋរុះរើចេញពីលើប្រឡាយព្រែកប្រា ដោយស្ម័គ្រចិត្ត។

លោកបន្តថា ប្រជាពលរដ្ឋរស់នៅលើប្រឡាយនេះ មានចំនួន ២២៩ គ្រួសារ តែមកដល់ពេលនេះប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើចេញមានចំនួនជាង ២០០ គ្រួសារ ហើយ ពោលគឺនៅសល់តែចំនួន ២៤ គ្រួសារប៉ុណ្ណោះ ដែលពួកគាត់មិនទាន់បានរុះរើចេញពីលើប្រឡាយ។ ប៉ុន្តែទោះបីយ៉ាងណាក្តី អាជ្ញាធរ និងជំរុញការដោះស្រាយជាមួយប្រជាពលរដ្ឋទាំង ២៤ គ្រួសារនេះឱ្យបានលឿន ដើម្បីឱ្យដំណើរការ នៃការស្ដារប្រឡាយក៏ដូចជាការបុកស៊ីផាយ ដំណើរការទៅដោយរលូន នៅមុនរដូវវស្សា។

លោក ចេង មុនីរ៉ា បញ្ជាក់ថា ប្រជាពលរដ្ឋដែលព្រមស្ម័គ្រចិត្តរុះរើលំនៅដ្ឋានចេញពីទីតាំងប្រឡាយខាងលើនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ រៀបចំទីតាំងដោះដូរមួយកន្លែងនៅ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ដែលមានទីតាំងមិនឆ្ងាយពីទីតាំងដើមឡើយ ហើយនៅទីតាំងថ្មីនេះ ប្រជាពលរដ្ឋនឹងទទួលបានប្លង់រឹងដីកម្មសិទ្ធិស្របច្បាប់ ទំហំ ៤,៥ ម៉ែត្រ គុណ ១៥ ម៉ែត្រ ក្នុងមួយគ្រួសារ ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អប្រសើរ ដែលមានទាំងការធ្វើផ្លូវបេតុង បំពាក់ភ្លើងអគ្គិសនី ទឹកស្អាត និងប្រព័ន្ធបណ្តាញលូផងដែរ។

អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ខាងលើ បន្តថា ប្រឡាយព្រែកប្រា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីសង្កាត់ចំនួន៤ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ក្នុងនោះ មានសង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង និងសង្កាត់វាលស្បូវ។
គួរបញ្ជាក់ថា ប្រឡាយព្រែកប្រា នេះមានទទឹងពី ៣០ ម៉ែត្រទៅ ៥០ ម៉ែត្រដោយកន្លែង ហើយប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើចេញពីនៅប្រឡាយមានប្រវែងជាង ១ គីឡូម៉ែត្រ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ