ព័ត៌មានជាតិ
Update បន្ថែម ចំនួនអ្នកចាក់វ៉ាក់សាំងរួច គិតមកដល់ថ្ងៃ ១៥ កុម្ភៈនេះ
ភ្នំពេញ៖ យោងតាមរបាយការណ៍គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ មានពលរដ្ឋកម្ពុជាជាង៧ពាន់នាក់ ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមនៅតាមមន្ទីរពេទ្យរដ្ឋធំៗចំនួន៥នៅរាជធានីភ្នំពេញ។
ក្នុងចំណោម ៧០០០ នាក់ ជនស៊ីវិលចាក់បានចំនួន២,១២២នាក់ និងកងកម្លាំងប្រដាប់អាវុធរួមមានទាហាន កងរាជអាវុធហត្ថ និងនគរបាលជាតិ ចាក់បានចំនួន ៤,៩៦៩នាក់។

ការចាក់វ៉ាក់សាំងសម្រាប់ផ្នែកស៊ីវិលត្រូវរៀបចំឡើងនៅមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ ។ ចំណែកកងកម្លាំងប្រដាប់អាវុធធ្វើឡើងនៅមន្ទីរពេទ្យកេតុមាលា។
គួរបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងកូវីដ១៩ ជំហានដំបូង ៦០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលចិន ដែលបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នោះ ត្រូវបានបែងចែកទៅក្រសួងការពារជាតិ ៣០ម៉ឺនដូស និងក្រសួងសុខាភិបាល ៣០ម៉ឺនដូស។
សម្រាប់វ៉ាក់សាំង៣០ម៉ឺនដូសរបស់ក្រសួងសុខាភិបាលនឹងចាក់ចំនួនពីរលើកដោយលើកទី១ចាក់ទៅលើមនុស្សចំនួន១៤៩ ៥០០នាក់ រយៈពេល១៤ថ្ងៃរនឹងត្រូវចាក់ជាលើកទី២បន្តទៀត៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង