ព័ត៌មានជាតិ
កម្ពុជា ចូលរួម សន្និសីទអប់រំឌីជីថលពិភពលោក ឆ្នាំ២០២៤
ប្រទេសចិន៖ លោក អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងសន្និសីទអប់រំឌីជីថលពិភពលោក ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលសហការរៀបចំដោយ ក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន គណៈកម្មការជាតិចិនសម្រាប់អង្គការយូណេស្កូ និងរដ្ឋាភិបាលប្រជាជនក្រុងសៀងហៃ។

សន្និសីទនេះមានគោលបំណង សហការជាមួយរដ្ឋាភិបាល គ្រឹះស្ថានសិក្សា សហគ្រាស អង្គការអន្តរជាតិពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមគ្នាឈ្វេងយល់ពីនវានុវត្តន៍ក្នុងការអប់រំឌីជីថល លើកកម្ពស់ការអប់រំប្រកបដោយបរិយាប័ន្ន សមធម៌ និងគុណភាព តាមរយៈការផ្លាស់ប្តូរមតិយោបល់ ស្ដីពីការអប់រំតាមប្រព័ន្ធឌីជីថល ដើម្បីជំរុញការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

តាមរយៈប្រធានបទ “Digital Education: Application, Sharing, and Innovation” សន្និសីទនេះបានផ្តោតលើប្រធានបទ រួមមានការកែលម្អអក្ខរកម្មឌីជីថល និងសមត្ថភាពរបស់គ្រូបង្រៀន ការអប់រំឌីជីថល រចនាសម្ព័ន្ធសង្គមសិក្សា និន្នាការសកលនៃការអភិវឌ្ឍន៍ សន្ទស្សន៍វាយតម្លៃការអប់រំឌីជីថល បញ្ញាសិប្បនិម្មិត ក្រមសីលធម៌ឌីជីថល បញ្ហាប្រឈម និងអភិបាលកិច្ចឌីជីថលក្នុងការអប់រំ។

ខណៈដែលបដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មី ព្រមទាំងបដិវត្តន៍ឧស្សាហកម្មកើនឡើង បច្ចេកវិទ្យាឌីជីថលក្លាយជាកម្លាំងចលករដែលផ្លាស់ប្តូរការគិត រចនាសម្ព័ន្ធ និងប្រតិបត្តិការការងារ លើគ្រប់វិស័យ វាក៏បាននាំមកនូវបញ្ហាប្រឈមថ្មី និងឱកាសសំខាន់ៗ ក្នុងការបង្កើតបែបបទថ្មី និងលើកកម្ពស់ការអភិវឌ្ឍន៍។ បច្ចេកវិទ្យាឌីជីថល ត្រូវបានរួមបញ្ចូលទៅក្នុងគ្រប់ផ្នែកទាំងអស់នៃសង្គម ហើយនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៍ នៃការអប់រំនាពេលអនាគត។

អង្គការសហប្រជាជាតិ រួមជាមួយបណ្តាប្រទេសនៅទូទាំងពិភពលោក និងអង្គការអន្តរជាតិជាច្រើន កំពុងចាត់វិធានការយ៉ាងសកម្ម ដើម្បីផ្តល់អាទិភាពដល់ការអប់រំឌីជីថល ជាផ្លូវដ៏សំខាន់ និងគំនិតផ្តួចផ្តើមក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងការកសាងអនាគតដ៏ភ្លឺស្វាង។ ការផ្លាស់ប្តូរឌីជីថលបានក្លាយជាយានដ៏សំខាន់ និងទិសដៅសម្រាប់ការផ្លាស់ប្តូរការអប់រំជាសកល៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ