ព័ត៌មានជាតិ
សាលាក្រុងអូសាកា របស់ជប៉ុន ផ្តល់រថយន្តដឹកសំរាមធុនតូច ១០គ្រឿងដល់កម្ពុជា
តាមរយៈសមាគមជប៉ុន-កម្ពុជា និងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន សាលាក្រុងអូសាកា នៃប្រទេសជប៉ុន បានផ្តល់រថយន្តដឹកសំរាមធុនតូចចំនួន ១០គ្រឿងដល់ក្រសួងបរិស្ថានកម្ពុជា។

ពិធីប្រគល់ និងទទួលរថយន្តដឹកសំរាមនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងអូសាកា ប្រទេស ជប៉ុន ក្រោមវត្តមានរបស់លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងថ្នាក់ដឹកនាំនៃសាលាក្រុងអូសាកា។

ក្នុងឱកាសជាមួយគ្នានេះ លោក ទុយ រី បានជួបពិភាក្សាជាមួយលោក Kaneko Masatoshi នាយកគ្រប់គ្រង និងលោក Sumikawa Kazunori អ្នកគ្រប់គ្រងរោងចក្រដុតសំរាម ហើយបានធ្វើទស្សនកិច្ចអំពីដំណើរការនៃការដុតសំរាម នៅក្នុងរោងចក្រ Nishidoyo នៃខេត្តអូសាកា ដែលអាចដុតសំរាមបាន ៦០០តោន ក្នុង១ថ្ងៃ។ លោកឯកអគ្គរាជទូត បានចាប់អារម្មណ៍ខ្ពស់ទៅលើបច្ចេកវិទ្យាដុតសំរាម និងទាញយកប្រយោជន៍ពីការដុតសំរាម ដើម្បីទាញយកជាអគ្គិសនី ដែលអាចផ្តត់ផ្គង់ដល់ប្រជាជន និងច្នៃកាកសំណល់ជាផេះសម្រាប់ចាក់លុបបំពេញដី ជាដើម។
លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែយកចិត្តទុកដាក់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសផ្តោតទៅលេីការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានល្អនៅក្នុងប្រទេសកម្ពុជា ជាហេតុធ្វើឱ្យប្រជាជនជប៉ុន និងប្រជាជនកម្ពុជា អាចផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងគ្នានឹងគ្នាយ៉ាងជិតស្និទ្ធបន្តទៅមុខទៀត ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ