ព័ត៌មានជាតិ
ថ្ងៃចុងក្រោយ ACU ចំហទ្វារចាំទទួលឯកសារប្រកាសទ្រព្យសម្បត្តិ ដល់ម៉ោង១២ យប់
តាមរយៈបញ្ដាញសង្គម អង្គភាពប្រឆាំងអំពើពុករលួយ ACU បានប្រកាសថា នឹងបើកទ្វារចាំទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរហូតដល់ម៉ោង១២យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

គួរឱ្យដឹងថា ACU បានបើកទ្វារចាំទទួលយកឯកសារប្រកាសទ្រព្យ និងបំណុល ពីសំណាក់មន្ត្រីដែលជាប់ការតព្វកិច្ចប្រកាសទ្រព្យសម្បត្តិតាមរបបពីរឆ្នាំ ក្នុងឆ្នាំ២០២៤ ចាប់តាំងពីថ្ងៃទី០១ ខែមករាមកម៉្លេះ។ ACU បានបើកទ្វារទទួលចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាចរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ដោយមិនឈប់សម្រាកឡើយ ទោះថ្ងៃបុណ្យក៏ដោយ។
ក្នុងការប្រកាសទ្រព្យសម្បត្តិតាមរបប២ឆ្នាំ ក្នុងឆ្នាំ២០២៤នេះ មានមន្ត្រីរាជការចំនួន ១៨ ២៧៩រូប ជាប់ការតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅអង្គភាពប្រឆាំងអំពើពុករលួយ។
ដោយឡែក បើតាមការឱ្យដឹងរបស់ ACU គិតត្រឹមថ្ងៃទី៣០ ខែមករា គឺមានមន្ត្រីចំនួន១៨ ១០៧នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ។
គួរជម្រាបថា មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានចែងថា ជនណាដែលមិនបាន ប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ហើយត្រូវបានបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណី រឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្តន្ទាទោសទ្វេដង៕
ដោយ៖ ង៉ិល ណារ៉ាត់



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ