ព័ត៌មានជាតិ
រដ្ឋបាលខេត្ដសៀមរាប នឹងស្នើទៅរដ្ឋាភិបាលបន្តឧបត្ថម្ភប្រាក់ដល់ពលរដ្ឋរស់នៅក្រុងរុនតាឯក
រដ្ឋបាលខេត្តសៀមរាប ទទួលយកសំណើពីប្រជាពលរដ្ឋក្នុងការសុំបន្ដឱ្យជួយឧបត្ថម្ភកញ្ចប់ថវិកាដល់ពលដ្ឋនៅទីក្រុងរុនតាឯកតេជោសែន អតីតរស់នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលសម្រេច បន្ទាប់ពីរាជរដ្ឋាភិបាលកែសម្រួលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ១៩ ។
ការចុះសម្របសម្រួលជាមួយពលរដ្ឋនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមករាឆ្នាំ២០២៤ ដោយមានប្រជាពលរដ្ឋជាងមួយពាន់គ្រួសារចូលរួម។ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្ដសៀមរាប មានប្រសាសន៍ថា ដើម្បីលើកទឹកចិត្ដដល់ប្រជាពលរដ្ឋអតីតរស់នៅតំបន់អង្គរ ហើយទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក រាជរដ្ឋាភិបាលបានអភិវឌ្ឍន៍តំបន់នោះឱ្យទៅជាក្រុងទីប្រជុំជនធំ ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាជន។
លោកបន្ដថា ក្រោយពីបានជួបជាមួយប្រជាពលរដ្ឋ រដ្ឋបាលខេត្ដ ក៏បានទទួលយកសំណើរបស់ប្រជាពលរដ្ឋ ដែលសុំឱ្យបន្ដជួយឧបត្ថម្ភទឹកប្រាក់ សម្រាប់ពួកគាត់ស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលសម្រេច។ ដោយឡែក ការកែសម្រួលសាច់ប្រាក់បណ្ណសមធម៌នោះ គឺនៅដដែល ដោយមួយគ្រួសារទទួលបាន១២ម៉ឺរៀលក្នុងមួយខែ រួមទាំងសមាជិកកុមារពីសូន្យឆ្នាំដល់៥ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើង សមាជិកគ្រួសារក្រីក្រមានផ្ទុកមេរោគអេដស៍។ លោកបានបន្ដថា រាជរដ្ឋាភិបាល មិនបានទុកប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯកចោលនោះទេ គឺធ្វើយ៉ាងណានឹងអភិវឌ្ឍន៍នៅតំបន់នោះ ឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ មានការងារធ្វើ ជាពិសេសរដ្ឋាភិបាលបានផ្ដល់ជំនាញបច្ចេកទេសវិជ្ជាជីវៈដោយមិនគិតថ្លៃដល់ពលរដ្ឋផងដែរ៕
អត្ថបទ៖ គឿន វេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា