Connect with us

ព័ត៌មានជាតិ

ប.ស.ស កុមារ(អ្នកក្នុងបន្ទុកសមាជិក ប.ស.ស) ទទួលបានអត្ថប្រយោជន៍​ព្យាបាលឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស ទូទាំងប្រទេស

បានផុស

នៅ

នៅ​ថ្ងៃ​ទី ៣១ ខែ​មករា ឆ្នាំ ២០២៤ លោក ហេង សុផាន់​ណា​រិទ្ធ អគ្គនាយករង​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា សម្រាប់​កុមារ(អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស) នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ពេល​ក្លាយ​ជា​សមាជិក ប​.​ស​.​ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សុផាន់​ណា​រិទ្ធ ពន្យល់​ថា កុមារ(​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស) ទទួល​បាន​អត្ថប្រយោជន៍​ដូចជា​ការ​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ ដោយ​ឥតគិតថ្លៃ នៅ​គ្រប់​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស ទូទាំង​ប្រទេស ទាំង​មន្ទីរពេទ្យ​សាធារណៈ និង​ឯកជន។ ក្នុង​នោះ ប្រសិនបើ​កុមារ​ជួប​គ្រោះ​ថ្នាក់ និង​ជំងឺ​ជា​អកុសល​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ នឹង​ផ្ដល់​ប្រាក់​វិភាជន៍​បូជាសព។

លោក ហេង សុផាន់​ណា​រិទ្ធ លើក​ឡើង​បន្ត​ថា «​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​លើ​កុមារ គឺជា​ការ​គិតគូរ​ដល់​សុខុមាលភាព​របស់​កុមារ ជាពិសេស​ជួយ​ឱ្យ​សុខភាព​របស់​កុមារ​ល្អ​ប្រសើរ​ជាង​មុន ដែល​អាច​ជួយ​ទៅ​ដល់​ធនធាន​មនុស្ស​ប្រកប​ដោយ​សក្ដានុពល​ភាព​នា​ពេល​អនាគត»។

លោក​បន្ថែម​ថា ចំពោះ​លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី ប្រសិន​បើ​កុមារ​ស្ថិត​ក្នុង​បន្ទុក ប​.​ស​.​ស ត្រូវ​មាន​អាយុ​មិន​លើស​ពី ១៨ ឆ្នាំ លើកលែង​តែ​កូន​មាន​ពិការភាព និង​ជំងឺ​រ៉ាំរ៉ៃ​មិន​អាច​ប្រកប​របរ​ការងារ ដែល​មាន​ប្រាក់ចំណូល និង​ត្រូវ​មាន​សេចក្ដី​ចម្លង​សំបុត្រកំណើត ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ។ ករណី​មាន​អ្នក​ក្នុង​បន្ទុក​ចាប់ពី​ពីរ​នាក់​ឡើង​ទៅ​ដែល​បំពេញ​គ្រប់​លក្ខខណ្ឌ​ក្នុង​ការ​ស្នើសុំ​ចុះបញ្ជី គឺ​តម្រូវ​ឱ្យ​ចុះបញ្ជី​ទាំងអស់​តែម្ដង ហើយ​ក្នុង​នោះ​ត្រូវ​បង់​វិភាគទាន​មក​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ ក្នុង​ម្នាក់ ១៥ ៦០០ រៀល ក្នុង​មួយ​ខែ។

គូស​បញ្ជាក់​ថា លក្ខខណ្ឌ​ផ្សេងៗ ត្រូវ​បាន​អនុវត្ត ក្នុង​នោះ​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​មក​កាន់​ទីស្នាក់ការ ប​.​ស​.​ស ដែល​នៅ​ជិត​លោកអ្នក ឬ ខល​មក​កាន់​លេខ ១២៨៦ ឬ ១២៩៧ ឬ​ទំនាក់ទំនង​មក​កាន់​ប្រព័ន្ធ​ទំនាក់ទំនង​បណ្ដាញ​សង្គម​របស់​យើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម