ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១៦នាក់ ករណីដឹកជនជាតិចិនឆ្លងដែនខុសច្បាប់២លើក
សមត្ថកិច្ចនគរបាលខេត្តព្រះវិហារ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិនសរុបចំនួន ១៥នាក់ប្រុស និងជនជាតិខ្មែរម្នាក់ ករណីដឹកជញ្ជូនជនជាតិចិនឆ្លងដែនខុសច្បាប់ចំនួន ០២លើក នៅចំណុចឃុំកំពង់ស្រឡៅមួយ និងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ព្រំដែនកម្ពុជា-ឡាវ។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិនារាត្រីថ្ងៃទី៣១ ខែមករានេះ។

តាមការសំណេរដដែល ក្រោមការដឹកនាំពីសំណាក់លោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការឯកភាពខេត្តព្រះវិហារ និងការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប និងវរសេនាតូចនគរបាលព្រំដែនគោក១០៥ បានចុះបង្រ្កាបករណីដឹកជញ្ជូនជនជាតិចិនឆ្លងដែនខុសច្បាប់ចំនួន ០២លើក នៅចំណុចឃុំកំពង់ស្រឡៅមួយ និងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ព្រំដែនកម្ពុជា-ឡាវ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនសរុបចំនួន ១៥នាក់ប្រុស និង ជនជាតិខ្មែរចំនួន ០១នាក់ជាអ្នកបើកបររថយន្ត និងដកហូតវត្ថុតាងរថយន្តចំនួន១គ្រឿង ដើម្បីអនុវត្តតាមនីតិវិធី៕





-
សន្តិសុខសង្គម២៣ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៧ ម៉ោង ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន