Connect with us

ព័ត៌មានជាតិ

មន្រ្តីជំនាញ​ពន្យល់​បច្ចេកទេស​ឆក់ក្តៅឆក់ត្រជាក់អាចឲ្យត្រីផុតពូជ​ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់

បានផុស

នៅ

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ សង្កាត់រដ្ឋបាលជលផលព្រែកកញ្ច្រែង សហការជាមួយកម្លាំងប៉ុស្តិ៍ននគរបាលរដ្ឋបាលព្រែកហ្លួងបានកោះហៅបុរស​ឈ្មោះ ដូង សុផាត រស់នៅភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មកធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍ឆក់ជាលើកទី២ ក្រោយពីបានធ្វើកិច្ចសន្យាលើក​ទី​១​មិនបានប៉ុន្មានផង ជនសង្ស័យបន្តអាជីពឆក់ដោយមិនខ្លាចញញើតច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា ការកោះអញ្ជើញបុរសរូបនេះមកធ្វើកិច្ចសន្យាលើកទី២នេះ សមត្ថកិច្ចជំនាញក៏បានបង្គាប់ឲ្យជនសង្ស័យយករាល់ឧបករណ៍ពាក់ព័ន្ធ មកប្រគល់ឲ្យមន្ត្រីជំនាញផងដែរដែលក្នុងនោះមាន៖ អាំងវិចទ័រឆក់ត្រី ០១ គ្រឿងអាគុយ ០១ គ្រឿង និង​ដងឆក់០១គូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ដោយសារតែ សកម្មភាពរបស់បុរសរូបនេះ ធ្វើសកម្មភាពប្រើកាណូត ជាមធ្យោបាយ ដើរឆក់គ្រប់តំបន់រាប់សិបឆ្នាំ ហើយគ្មានចំណាត់ការណាមួយពីមន្ត្រីជំនាញពាក់ព័ន្ធ ទើបពួកគាត់រាយការណ៍ដើម្បីជូនព័ត៌មាននេះបន្តទៅមន្ត្រីជំនាញ ដើម្បីអនុវត្តតាមតម្រូវការរបស់ប្រជាពលរដ្ឋ និង​មានចំណាត់ការលើបុរសរូបនេះ។ បើពុំនោះទេ ពួកគាត់ថា មច្ឆាជាតិចម្រុះតូចធំនឹងហិនហោច ខណះឧបករណ៍ឆក់ត្រជាក់ និងក្តៅបង្កឲ្យកូនមច្ឆាជាតិចម្រុះងាយគ្រោះថ្នាក់ណាស់។

លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបានឲ្យដឹងថា ក្រោយពីលោកទទួលព័ត៌មាន លោកបានដាក់បទបញ្ជាទៅមន្ត្រីនៅប្រចាំការតាមស្រុក ធ្វើកិច្ចការនេះភ្លាម ដោយហៅបុរសនោះមកធ្វើកិច្ចសន្យាលើកទីមួយនៅចំពោះមុខអាជ្ញាធរមូលដ្ឋានកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ក្នុងនោះក៏បានដកហូតឧបករណ៍ពាក់ព័ន្ធមួយចំនួនផង។

តែក្រោយមកបុរសរូបនេះបានបន្តបទល្មើស ទើបពលរដ្ឋបានរាយការណ៍ជាលើកទី២ ហើយលោកក៏បានឲ្យមន្ត្រីលោកចាត់វិធានការ នឹងធ្វើកិច្ចសន្យាជាលើកទី២នៅថ្ងៃនេះតែម្តង។

លោកបន្តថា បើសិនជាបុរស រូបនេះមិនព្រមបញ្ឈប់សកម្មភាពទេលោកនឹងបន្តនីតិវិធីទៅតុលាការ។

ដោយឡែក​ទាក់ទង​ឧបករណ៍ឆក់បើតាមមន្រ្តី​ជំនាញ​ជលផល​អះអាង​ថា មានពីរ​ប្រភេទ។ ​ប្រភេទ​ឆក់ត្រជាក់​បង្កឲ្យត្រី​អត់​ស្រកាគ្រោះថ្នាក់ខ្លាំងណាស់ បើកម្រិតអគ្គិសនីខ្លាំងអាចឆក់បានចម្ងាយជាង ៣០ ម៉ែត្រ ត្រូវការកាណូតឬទូកជាមធ្យោបាយ​ដើរឆក់។ តែបើឆក់ក្តៅគឺវាឆក់តែត្រីមានស្រកា អាច​ដើរឆក់បានដោយ​ចម្ងាយឆក់វាមានកម្រិតត្រឹមជាង ១ ម៉ែត្រពីឧបករណ៍ឆក់ប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានសាទរ ចំពោះចំណាត់ការបានឆាប់រហ័ស របស់លោកនាយខ័ណ្ឌរដ្ឋបាលជលផល ក្នុងការទប់ស្កាត់រាល់បទល្មើសនេសាទ ដើម្បីអភិរក្សមច្ឆាជាតិក្នុងដែនបឹងទន្លេសាបនៃអាណាចក្រខេត្តបាត់ដំបងឲ្យបានគង់វង់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ច សង្គម និង សេដ្ឋកិច្ចគ្រួសារ របស់ប្រជានេសាទជាលក្ខណះគ្រួសារ ដែលរស់នៅលើផ្ទៃទឹកបឹងទន្លេសាបឲ្យកាន់តែមានភាពប្រសើរឡើង តាមរយះការទប់ស្កាត់និងកាត់បន្ថយបទល្មើសនេសាទឲ្យឋិតក្នុងកម្រិតទាប ឬបំបាត់ទាំ ងស្រុងតែម្តង តាមដែលអាចធ្វើទៅបាន៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៦ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម