Connect with us

ព័ត៌មានជាតិ

ទីស្ដីការគណៈរដ្ឋមន្ត្រី​ប្រកាស​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​ចំនួន​២២នាក់​សម្រាប់​ឆ្នាំ​២០២១

បានផុស

នៅ

​ទីស្តីការគណៈរដ្ឋមន្ត្រី​សូម​ជូនដំណឹង​ដល់​និស្សិត​និង​មន្ត្រីរាជការ​ទាំងពីរ​ភេទ​ឲ្យ​បាន​ជ្រាបថា សម្រាប់​ឆ្នាំ​២០២១​នេះ ​ទីស្ដីការគណៈរដ្ឋមន្ត្រី​នឹង​ប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី ​ក្របខ័ណ្ឌ​ ក​ចំនួន២២​នាក់​ ក្នុងនោះ​ផ្នែក​នីតិសាស្ត្រ​និង​រដ្ឋបាល​សាធារណៈ​ចំនួន​១៧​នាក់​ និង​ផ្នែក​ព័ត៌មានវិទ្យា​ចំនួន​៥​នាក់​ ដើម្បី​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត សភាចា​រ្យ ហ៊ីង ថូ​រ៉ាស៊ី រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណៈកម្មការ​ប្រឡង ​បានឲ្យ​ដឹង​ក្នុង​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃទី​១៥​កម្ភៈ​ថា ​ការប្រឡង​ជ្រើសរើស​បេក្ខជន​ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ទីស្ដីការគណៈរដ្ឋមន្ត្រី​សម្រាប់​ឆ្នាំ​២០២១​នេះបេក្ខជន​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​និង​មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ឡើងទៅ​ត្រូវមាន​អាយុ​ត្រឹម៣៥​ឆ្នាំ​ ចំពោះ​បេក្ខជន​ដែលមាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​។ ​ត្រូវមាន​អាយុ​ត្រឹម​៤០​ឆ្នាំ​ចំពោះបេក្ខជន​ដែលមាន​សញ្ញាប័ត្រ​ជាន់ខ្ពស់​។​

លោក​បណ្ឌិត​សាភាចារ្យ​បាន​បន្តថា​ចំពោះ​មន្ត្រីរាជការ​និង​បេក្ខជន​ដែលមាន​សញ្ញាប័ត្រ​បណ្ឌិត​ត្រូវ​បាន​លើកលែង​លក្ខខណ្ឌ​អាយុ​ហើយ​ចំពោះ​មន្ត្រីរាជការ​ត្រូវ​មានការយល់ព្រម​ឲ្យ​ផ្ទេរ​ក្របខ័ណ្ឌ​ពី​ប្រធាន​ស្ថាប័ន​។​

លោក​បណ្ឌិត​សា​ភា​ចា​រ្យ​បាន​បន្តទៀតថា​ ចំពោះ​វិញ្ញាសា​ប្រឡង​រួមមាន​វិញ្ញាសា​ទូទៅវិញ្ញាសា​ភាសា​អង់គ្លេស​និង​វិញ្ញាសា​ជំនាញ​។​

បេក្ខជន​ត្រូវបំពេញ​ក្នុង​លិខិត​និង​ដាក់​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង​នៅ​នាយកដ្ឋាន​បុគ្គលិកនៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​ រហូតដល់​ថ្ងៃទី​១៦​ខែមីនា ឆ្នាំ​២០២១​។​ បេក្ខជន​ដែល​បានដាក់​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង​កាលពី​ឆ្នាំ​២០២០​ត្រូវបានទទួលស្គាល់​ជា​បេក្ខជន​សម្រាប់​ការប្រ​ឡង​ឆ្នាំ​២០២១​ដោយ​មិន​តម្រូវ​ឲ្យ​ដាក់ពាក្យ​ទេ​ ប៉ុន្តែ​បេក្ខជន​ត្រូវ​ទៅ​នាយកដ្ឋាន​បុគ្គលិក​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​តាម​ការ​បរិច្ឆេទ​។​ ចំពោះបេក្ខជន​ជា​ជនពិការ​និង​ស្ត្រី​ដែលមាន​សមត្ថភាព​សមស្រប​ត្រូវបាន​ផ្ដល់​អទិភាព​៕

អត្ថបទ ៖ ​សំ​អឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

សន្តិសុខសង្គម៥៤ នាទីutes មុន

នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី២ ឃាត់​ខ្លួនជនសង្ស័យម្នាក់ ជួញដូរ​នូវ​សារធាតុញៀន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សចាស់ជិតម្នាក់​ក្នុងចំណោម១០នាក់​នៅ​កូរ៉េខាងត្បូង​កើត​​ជំងឺវង្វេង​ភ្លេច​ភ្លាំង​

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោកស្រី ឡងឌី សាន់ណារ៉ា ស្នើបញ្ឈប់ការបំបាក់ទឹកចិត្តសិល្បករមានបេះដូងជួយប្រទេសជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ទោះជាបទល្មើសមានការកើនឡើង តែកម្លាំងបង្រ្កាបបានស្ទើ១០០% នៅភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ១១ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក ផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែន វិញហើយ

Sokha Hotels

ព័ត៌មានពេញនិយម