ព័ត៌មានជាតិ
ប្រជាពលរដ្ឋភូមិក្របីជ្រុំជិត ៣០០ គ្រួសារចុះពិនិត្យផ្ទៀងផ្ទាត់បញ្ជីដីធ្លីរបស់ខ្លួន
បន្ទាប់ពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងបានបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធប្រជាពលរដ្ឋក្នុងភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសានបានចុះពិនិត្យផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនឲ្យបានត្រឹមត្រូវមុនទទួលបានបណ្ណកម្មសិទ្ធិ។

លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបានបញ្ជាក់ថា៖ បន្ទាបពីបញ្ចប់ការងារវាស់វែង និងបំពេញទម្រង់បែបបទរួចរាល់ ក្រុមការងារបានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានរយៈពេល១៥ថ្ងៃ ហើយសម្រាប់ភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ប្រសិនបើម្ចាស់ក្បាលដីមិនទាន់បានពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី របស់ខ្លួនសូមទៅពិនិត្យឱ្យបានច្បាស់លាស់មុនឈានដល់ការស្នើសុំចេញបណ្ណកម្មសិទ្ធជូនម្ចាស់ក្បាលដីទាំងនោះ។
លោកប្រធានមន្ទីរដែនដីបានណែនាំប្រជាពលរដ្ឋបន្តថា៖ ប្រសិនបើមានកំហុសខុសឆ្គងណាមួយ ម្ចាស់ដីត្រូវស្នើសុំធ្វើការកែតម្រូវ ក្នុងអំឡុងពេលនៃការបិទផ្សាយ។
ក្រោយរយៈពេលបិទផ្សាយនេះចប់ជាស្ថាពរ រយៈពេល១៥ថ្ងៃ ក្រុមការងារដែលប្រចាំការនៅភូមិក្របីជ្រុំនេះ និងធ្វើការបូកសរុបរបាយការ និងធ្វើការបញ្ជូនទៅប្រធានគណៈកម្មការរដ្ឋបាល ដើម្បីស្នើសុំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុ ជូនប្រជាពលរដ្ឋអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខខណ្ឌកំណត់។

លោកស្រី តែម ចាន់ណុំ អភិបាលរងស្រុកសេសានបានសាទរដល់ប្រធានមន្ទីរ និងក្រុមការងារចុះវាស់វែងដីធ្លី របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ដែលបានយកចិត្តទុកដាក់ដោះស្រាយ និងវាស់វែងដី ជូនប្រជាពលរដ្ឋប្រើប្រាស់ស្របច្បាប់ ដល់ប្រជាពលរដ្ឋចំនួន ២៩៤ គ្រួសា នៅភូមិក្របីជ្រុំ ឃុំក្បាលរមាសនេះ។
លោកស្រីអភិបាលរងថា នេះជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីធានារក្សាការពារយ៉ាងរឹងមាំ នូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ។
សូមបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៤មានរយៈពេល ១៥ ថ្ងៃ និងមានចំនួន២៩៤ គ្រួសារ មានចំនួន ៧២២ ក្បាលដី ក្នុងនោះដីកសិកម្មចំនួន៣៤១ក្បាលដី ដីលំនៅឋានចំនួន១១៨ក្បាលដីរដ្ឋ៥ក្បាលដី និងដីគ្មានទិន្នន័យចំនួន ២៥៨ ក្បាលដី៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ