ព័ត៌មានជាតិ
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា រៀបចំកម្មវិធីបោះជំរំ ក្រោមប្រធានបទ «យុវជនក្រោមដំបូលសន្តិភាព»
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បាននិងកំពុងរៀបចំកម្មវិធីបោះជំរំលើកទី ៧ ក្រោមប្រធានបទ«យុវជនក្រោមដំបូលសន្តិភាព» រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១ កុម្ភៈ រហូតដល់ថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ២០២៤។
បើតាមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កម្មវិធីបោះជំរំរយៈពេល ៣ ថ្ងៃនេះ កំពុងរៀបចំធ្វើឡើងនៅទីតាំងបរិវេណវិទ្យាស្ថានផ្ទាល់ដែលមានការចូលរួមពីមន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត ព្រមទាំងសាស្ត្រាចារ្យ និងនិស្សិតដែលចូលរួមពីវិទ្យាស្ថានផ្សេងៗ ទូទាំងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានចំនួនសរុប ៣២២ នាក់។
កម្មវិធីបោះជំរំរយៈពេល ៣ ថ្ងៃ ក្រោមប្រធានបទ យុវជនក្រោមដំបូលសន្តិភាព គឺជាមួយផ្នែក នៃការប្រមូលផ្ដុំយុវជនកម្ពុជាដែលជាអនាគតបញ្ញវន្តបច្ចេកវិទ្យា និងជាធនធានកម្ររបស់ជាតិ ដើម្បីសិក្សាពីរបៀប នៃការបង្កើតជាក្រុម របៀបធ្វើការជាមួយក្រុម និងរបៀបរស់នៅជាមួយគ្នា។
ក្នុងរយៈពេល ៣ ថ្ងៃនេះ នៅក្នុងជំរំ សមាជិកក្នុងជំរំ នឹងមានឱកាសប្រាស្រ័យទាក់ទងគ្នា បង្កើតជាបណ្ដាញទំនាក់ទំនងរវាងគ្នា និងគ្នា ទៅថ្ងៃអនាគត មានឱកាសលត់ដំ និងបន្សាំខ្លួនជាមួយគ្រប់ស្ថានភាពរស់នៅប្រចាំថ្ងៃតាមរយៈការគិតពិចារណាគ្រប់ជ្រុងជ្រោយមានតម្លៃជារូបិយផង និងអរូបិយផង ជាពិសេសមហាសាមគ្គីរបស់អនាគតបញ្ញវន្តដែលនឹងក្លាយជាទំពាំងស្នងឫស្សីប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ និងក្លាយជាកម្លាំងចលករយ៉ាងសកម្មក្នុងចលនាកសាង និងការពារជាតិមាតុភូមិមិនអាចឱ្យសត្រូវពីខាងក្រៅប្រមាថបានឡើយ។
បើតាមវិទ្យាស្ថាន ការបោះជំរំនេះបានធ្វើឡើងចំនួន ៧ លើក រួចមកហើយ គិតចាប់តាំងពីឆ្នាំ ២០២៤ ពោលគឺជំនាន់ទី ១ នៅឆ្នាំ ២០០៦ ជំនាន់ទី ២ នៅឆ្នាំ ២០០៨ ជំនាន់ទី ៣ នៅឆ្នាំ ២០១១ ជំនាន់ទី ៤ នៅឆ្នាំ ២០១៤ ជំនាន់ ៥ នៅឆ្នាំ ២០១៧ ជំនាន់ទី ៦ នៅឆ្នាំ ២០១៩ និងជំនាន់ទី ៧ នៅឆ្នាំ ២០២៤ នេះ ដែលកម្មវិធីកំពុងតែដំណើរការ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ