Connect with us

ព័ត៌មានជាតិ

២ឃុំ​នៅ​ស្រុក​មង្គលបុរី​​ខ្វះទឹក​ធ្វើ​ស្រែប្រាំង អភិបាល​ខេត្ត​ចុះទៅពិនិត្យ​រក​វិធីដោះស្រាយ

បានផុស

នៅ

ស្រូវប្រាំងរាប់រយហិចតានៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យប្រឈមការខ្វះទឹកបូមដាក់ស្រែ ក្នុងនោះ​មាន ២ ឃុំ គឺ ឃុំចំណោម​និងឃុំរហាត់ទឹក ព្រោះនៅឆ្ងាយពីប្រភពទឹក។

ក្រោយពីស្រូវប្រាំងរបស់ពលរដ្ឋ​កំពុងប្រឈមខ្វះទឹកបូមដាក់ស្រែ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីជំនាញ១ក្រុម ចុះពិនិត្យទីតាំងស្រូវប្រាំងដែលប្រឈមខ្វះទឹកក្នុងស្រុកមង្គលបុរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី បានប្រាប់អ្នកយកព៍ត័មានពេលចុះពិនិត្យកសិករធ្វើស្រែប្រាំងកំពុងខ្វះទឹកនោះថា នៅឃុំចំណោមនិងឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្នុងផែនការឲ្យ​កសិករធ្វើស្រូវប្រាំងប្រមាណ ២៧០០០ ហិចតា។ ប៉ុន្តែជាក់ស្តែង ប្រជាកសិករបាននាំគ្នាសំរុកធ្វើស្រូវប្រាំងដល់ទៅចំនួន ៧០ ០០០ ហិចតាជាហេតុធ្វើឲ្យខ្វះទឹកបូមដាក់ស្រែ។

ជាវិធានការដោះស្រាយបន្ទាន់ លោកអភិបាល​ខេត្ត​បាន​ណែនាំ​ឲ្យ​អាជ្ញាធរឃុំ​ចុះពិនិត្យស្រង់ទិន្នន័យជាក់លាក់ ពីផលប៉ះពាល់ និងដំណាំស្រូវខូចខាតរបស់ប្រជាកសិករ ដើម្បី​​រិះរកដំណោះស្រាយទាំងជំនាញធនធានទឹក ជំនាញកសិករ និង អភិវឌ្ឍន៍ជនបទ។

បើតាម​ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ស្រូវប្រាំងដែលប្រឈមខ្វះទឹកបូមដាក់ស្រែនោះមានចំនួន ៤៨៧ ហិកតា ស្ថិតនៅឆ្ងាយពីប្រភពទឹក ស្ថិតក្នុងភូមិសាស្ត្រឃុំរហាត់ទឹកឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កម្ពុជា​​​ប្តេជ្ញាធ្វើជាប្រទេសត្រួសត្រាយផ្លូវគំរូ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដទៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយ​ស្តីពី “ការ​បង្ការនិងទប់ស្កាត់ការ​ប្រើប្រាស់ពលកម្មកុមារ​តាម​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋក្បឿង,កសិឧស្សាហកម្ម”

នយោបាយ៦ ម៉ោង មុន

អ្នក​ឃ្លាំ​មើល ៖ រដ្ឋាភិបាល​ប្រឹងប្រែង​ជួយ​ជនរងគ្រោះ​ក្នុង​ករណី​រញ្ជួយ​ដី​នៅ​ថៃ និង​អំពាវនាវ​​សាច់ញាតិ​ទាក់ទង​ទៅ​មន្រ្តីស្ថាន​ទូត​

ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គនាយកដ្ឋាន​ពន្ធនាគារ ជំរុញ​ឱ្យ​ប្រធាន​ពន្ធនាគារ​ថ្មី​​​កែប្រែ​​ទណ្ឌិតក្នុងពន្ធនាគារ ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានីឱ្យកងកម្លាំង និងអាជ្ញាធរយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពថ្ងៃបុណ្យចូលឆ្នាំថ្មី

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១៩ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍១៣ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម