Connect with us

ព័ត៌មានជាតិ

លោក ស ថេត ណែនាំដល់ស្នងការរាជធានី-ខេត្ត បន្ដទប់ស្កាត់ឧក្រិដ្ឋកម្មគ្រប់ប្រភេទកុំឱ្យកើតមាននៅកម្ពុជា

បានផុស

នៅ

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ណែនាំដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន និងស្នងការរាជធានី-ខេត្ត បន្ដទប់ស្កាត់ឧក្រិដ្ឋកម្មគ្រប់ប្រភេទកុំឱ្យកើតមានលើទឹកដីកម្ពុជា។ លោកបានណែនាំបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីធានាដល់សុខសន្ដិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម នាយឧត្តមសេនីយ៍ ស ថេត បានដាក់ចេញនូវការណែនាំសំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន ប្រធាននាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទៅលើការងារសន្ដិសុខ ដោយត្រូវបន្ដទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទកុំឱ្យកើតមាននៅលើទឹកដីប្រទេសកម្ពុជា។ ជាពិសេស ត្រូវម្ចាស់ការទប់ស្កាត់បង្ក្រាបក្រុមដែលមានឧបាយកលជ្រុលនិយម ដោយត្រូវក្ដោបក្ដាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ហើយត្រូវការពារឱ្យខាងតែបាននូវរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ការពារសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលខិតខំកសាង ជំរុញស្រាវជ្រាវបង្ក្រាបបទល្មើស ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងបន្ដពង្រឹងសមត្ថភាពភ្នាក់ងារសន្ដិសុខឯកជន ដែលជាកម្លាំងជំនួយដ៏សំខាន់ដល់នគរបាលជាតិ។

ម្យ៉ាងវិញទៀត ការងារប្រឆាំងបទល្មើស នាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ត្រូវវាយតម្លៃការបម្រែបម្រួលបទល្មើសឡើងវិញ ខណៈការបង្ក្រាបសម្រេចបានរហូតដល់ជាង ៩០ភាគរយ ដែលជាតួលេខមួយដ៏ល្អនៃប្រតិបត្តិការរបស់សមត្ថកិច្ច។ ខិតខំបង្ក្រាបបទល្មើសដែលនៅសេសសល់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលខេត្ត ដែលមានព្រំដែនជាប់គ្នា។ ចំណែក បទល្មើសគ្រឿងញៀន ត្រូវបន្ដខិតខំស្រាវជ្រាវបង្ក្រាប បង្ការទប់ស្កាត់ និងជំរុញការអនុវត្តផែនការយុទ្ធនាការ។ ពង្រឹងទប់ស្កាត់ បង្ការការងារប្រឆាំងការជួញដូរមនុស្ស និងបង្កើនកិច្ចសហការល្អដើម្បីសង្គ្រោះជនរងគ្រោះ ពិសេស ទប់ស្កាត់ និងបង្ការក្មេងទំនើងដែលបង្កអសន្ដិសុខ សណ្ដាប់ធ្នាប់នៅក្នុងសង្គម។

រីឯការងារសណ្ដាប់ធ្នាប់សាធារណៈ និងចរាចរណ៍ ត្រូវរឹតបន្ដឹងការអនុវត្តច្បាប់ ត្រួតពិនិត្យជាតិស្រវឹង ប្រកបដោយភាពទទួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ សំដៅទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង ហើយជនបង្ករត់គេចខ្លួន ត្រូវខិតខំស្រាវជ្រាវដើម្បីឈានដល់ការចាប់ខ្លួនជនបង្កយកមកចាត់វិធានការតាមច្បាប់។ ការត្រួតពិនិត្យរថយន្ដធុនធ្ងន់ ត្រូវបន្ថែមនូវការត្រួតពិនិត្យរកសារធាតុញៀនលើអ្នកបើកបរ ហើយត្រូវមានកម្លាំងអន្ដរាគមន៍ដើម្បីជួយដល់សមត្ថកិច្ចនគរបាលចរាចរណ៍។

លោកអគ្គស្នងការ បានលើកឡើងថា ការងារអគ្គិភ័យ កន្លងទៅទទួលបាននូវការកោតសរសើរពីប្រជាពលរដ្ឋ ប៉ុន្ដែត្រូវជំរុញ និងបង្កើននូវការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សំដៅបង្ការគ្រោះថ្នាក់ជាយថាហេតុ ហើយត្រូវចូលរួមម្ចាស់ការដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ព្រោះនៅពេលមានហេតុការណ៍បន្ដិចបន្តួចអាចគ្រប់គ្រងបាន។ ករណីនេះ នាយកដ្ឋានជំនាញ ត្រូវពិនិត្យមើលដែលកន្លងមកមានជនខិលខូចដើរលក់បំពង់អគ្គិភ័យ។

ដោយឡែក ការងារព្រំដែន ត្រូវបន្ដគ្រប់គ្រងកម្លាំងដែលឈរជើង ផ្គត់ផ្គង់ការហូបចុក ជម្រក ហ្វឹកហ្វឺន និងបង្កើនការល្បាតរួមគ្នា និងពង្រឹងវិន័យ។ លើសពីនេះ ត្រូវបន្ដចុះសួរសុខទុក្ខកងកម្លាំងឈរជើង ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយក៏ត្រូវបញ្ជ្រាបឱ្យកងកម្លាំងជួរមុខយល់ដឹងអំពីច្បាប់ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៥ នាទីutes មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៣ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៤ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម