Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរសុខាភិបាលសៀមរាប ជំរុញគិលានុបដ្ឋាក នៅឱ្យគៀកអ្នកជំងឺ ទាំងការថែទាំព្យាបាល និងប្រឹក្សាជាប្រចាំ

បានផុស

នៅ

ក្នុងពិធីបណ្តុះបណ្តាលអំពីក្រមសីលធម៌គិលានុបដ្ឋាកកម្ពុជា នៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប កាលពីពេលថ្មីៗនេះ   ប្រធានមន្ទីរសុខាភិបាលសៀមរាប បានជំរុញ និងលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យឲ្យទទួលបានការបណ្ដុះបណ្ដាលក្រមសីលធម៌ វិជ្ជាជីវៈដល់គិលានុបដ្ឋាក ត្រូវពង្រឹងសមត្ថភាពនៃការថែទាំដល់អ្នកជំងឺប្រកបដោយគុណភាព សមភាព និងប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យទទួលបានការពេញចិត្ដពីអ្នកជំងឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីដដែល​ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានគូសបញ្ជាក់ថា គិលានុបដ្ឋាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត នាពេលបច្ចុប្បន្ន បានធ្វើការយ៉ាងសកម្មក្នុងការថែទាំអ្នកជំងឺ ដែលត្រូវមានវគ្គបណ្តុះបណ្តាលឱ្យបានគ្រប់គ្នា ដើម្បីពង្រឹងសម្ថភាពក្រមសីលធម៌ វិជ្ជាជីវៈថែទាំ នៃការថែទាំ ប្រកបទៅដោយ គុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមភាព ដើម្បីទទួលបានត្រលប់មកវិញនូវការពេញចិត្តពីសំណាក់អ្នកជំងឺ ក៏ដូចជាអតិថិជន ដែលបានប្រើប្រាស់សេវាសុខាភិបាលនៅក្នុងអង្គភាព។

លោកវេជ្ជបណ្ឌិតបន្ដថា គិលានុបដ្ឋាក គឺជាអ្នកនៅជិតស្និទ្ធស្នាលបំផុតជាមួយអ្នកជំងឺ ទាំងការថែទាំព្យាបាល និងការផ្តល់ប្រឹក្សាជាប្រចាំ។លោក ក៏បានក្រើនរំលឹកដល់គិលានុបដ្ឋាក-យិការទាំងអស់ ដែលមិនទាន់បានចុះបញ្ជីកាក៏ដូចជាអ្នកដែលបានចុះបញ្ជីកាហើយ អស់សពុលភាព ត្រូវចុះបញ្ជីកានិង បន្តសុពលភាព ដើម្បីបំពេញភាពស្របច្បាប់ក្នុងការអនុវត្ត វិជ្ជាជីវៈថែទាំរបស់ខ្លួន។

ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ  ដោយឡែក លោក អ៊ុន សាន បានបញ្ជាក់ថា ការបណ្ដុះបណ្ដាលគិលានុបដ្ឋាក ក្នុងទិសដៅបន្តការបង្កើត និងថែទាំស្តង់ដារថែទាំប្រកបដោយវិជ្ជាជីវៈ ការពារសុវត្ថិភាពសាធារណៈ និងដើម្បីកសាងសមត្ថភាពរបស់ក្រុមប្រឹក្សាឲ្យទទួលបានគិលានុបដ្ឋាកទាំងបរិមាណ និងគុណភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់គណៈគិលានុបដ្ឋាកកម្ពុជា (គ.គិ.ក)។ លោកថា តួនាទីរបស់គណៈគិលានុបដ្ឋាកកម្ពុជា  គឺមិនមែនស្វែងរកកំហុសឆ្គងដើម្បីផ្តន្ទាទោសបុគ្គលនោះទេ ពោលគឺមានតួនាទីឃ្លាំមើលការប្រព្រឹត្តទៅនៃបណ្តាគោលការណ៍សីលធ៌ម ភាពសុច្ចរិត យុត្តិធ៌ម និងភក្តីភាពដែលចាំបាច់ក្នុងការប្រកបវិជ្ជាជីវៈឲ្យបានគង់វង្ស និងមានប្រសិទ្ធិភាព។

សូមបញ្ជាក់ថា គិលានុបដ្ឋាក គឺជាកម្លាំងពលកម្មធំជាងគេដែលមានចំនួន ៦០% នៅក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា ហើយក៏ជាកម្លាំងចលកររបស់ក្រសួងសុខាភិបាល ដែលជាអ្នកជំរុញឱ្យមានប្រសិទ្ធភាពប្រសិទ្ធផល ក្នុងការផ្ដល់សេវាថែទាំប្រកបដោយគុណភាព និងលើកកម្ពស់សុខភាពអ្នកជំងឺនិងប្រជាពលរដ្ឋ៕                                                                                         

អត្ថបទ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ៧ ម៉ោង មុន

ផលិត​ករភាពយន្តខ្នាត​ធំ​ដ៏​ល្បី​របស់​បរទេស​ ស្នើយក​ប្រទេស​កម្ពុជា ពិសេស​តំបន់​អង្គរវត្ត​ជា​ទីតាំង​ផលិតវិដេអូ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោល​ការ​ចុះផ្សាយ​​គណនី​ហ្វេសបុក​ម្នាក់​ថា អាជ្ញាធរ​កំពុង​កាន់កាប់​ដី​ធ្លី​ក្នុង​តំបន់​អភិរក្ស ភ្នំ១៥០០

ព័ត៌មានជាតិ១១ ម៉ោង មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព១១ ម៉ោង មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

បទល្មើសចោរកម្ម
សន្តិសុខសង្គម២១ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ១៩ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានជាតិ១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម