ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ ពិភាក្សាជាមួយក្រុមហ៊ុនពីរ លើការបង្រៀនជំនាញជួសជុលរថយន្តស្តង់ដារជប៉ុននៅកម្ពុជា
លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាជាមួយក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន២គឺ Ehime Nissan និង Forval Corporation ចំពោះកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញជួសជុលរថយន្តតាមបែបស្តង់ដារជប៉ុននៅកម្ពុជា។
ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានស្វាគមន៍ចំពោះលោក Yutaka Oka ប្រធានក្រុមប្រឹក្សាភិបាលEhime Nissan Group និងលោក Ken Matsumura ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Forval Corporation ដែលបានមកសិក្សាពីគុណវុឌ្ឍ និងសក្តានុពលរបស់កម្ពុជាលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសជាពិសេសផ្នែកគ្រឿងយន្ត។
បន្ទាប់ពីកិច្ចស្វាគមន៍របស់រដ្ឋមន្ត្រីក្រសួងការងារ ថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនទាំងពីរ បានបញ្ជាក់ជូនអំពីជំនាញឯកទេសរបស់ក្រុមហ៊ុនលើការជួសជុល ថែទាំរថយន្ត តោន បាញ់ថ្នាំ និងសេវាកម្មមួយចំនួនទៀតដែលជាកម្រិតស្តង់ដាររបស់ប្រទេសជប៉ុន។
ទន្ទឹមនឹងនេះ លោក ហេង សួរ បានស្វាគមន៍ និងគាំទ្រចំពោះបំណងនៃគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនជប៉ុនទាំងពីរនេះក្នុងការផ្តល់ជំនាញបច្ចេកទេសជួសជុល និងថែទាំរថយន្តកម្រិតស្តង់ដារជប៉ុននៅកម្ពុជា។ បន្ថែមពីនេះ លោក ក៏ បានគូសបញ្ជាក់ទៅកាន់ភាគីជប៉ុនពីការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងក្នុងដែនសមត្ថកិច្ចខ្លួនដើម្បីជួយជ្រោមជ្រែងកិច្ចសហប្រតិបត្តិការមួយនេះឱ្យបានជោគជ័យ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ