Connect with us

ព័ត៌មានជាតិ

អាជ្ញាធរបូមទឹកទន្លេវ៉ៃកូរយៈពេល១៦ថ្ងៃ ដើម្បីសង្គ្រោះស្រូវជិត១ម៉ឺនហិកតា ក្នុងខេត្តព្រៃវែង

បានផុស

នៅ

នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកសួន សុម៉ាលី អភិបាលខេត្តព្រៃវែង បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានីយបូមទឹកទន្លេវ៉ៃកូ ដើម្បីចាប់ផ្ដើមបូមទឹកសង្គ្រោះស្រូវប្រាំងជិត១ម៉ឺនហិកតា ក្នុងខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ឲ្យដឹងថា ស្ថានីយ៍បូមទឹកទន្លេវ៉ៃកូ ជាកន្លែងប្រភពទឹក បូមចេញពីទន្លេតូច ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។ លោក បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ដោយសារប្រជាកសិករ ចំនួន ១៣ឃុំ ក្នុងស្រុកចំនួន ៣ស្រុក នៃខេត្តព្រៃវែង ត្រូវការទឹក ដើម្បីសង្គ្រោះស្រូវប្រាំង របស់ពួកគាត់ ដែលមានទីតាំងជាប់ដងស្ថានីយ៍ទន្លេវ៉ៃកូ ប្រមាណជាជិត ១ម៉ឺន ហិកតា។ ដូច្នេះ បន្ទាប់ពីអាជ្ញាធរខេត្តទាំងពីរ បានចុះពិនិត្យ ទើបឯកភាពគ្នា បានសម្រេចបូមទឹកពីទន្លេតូច តាមរយៈស្ថានីយ៍បូមទឹកទន្លេវ៉ៃកូ ដើម្បីផ្គត់ផ្គង់ទៅ ខាងខេត្តព្រៃវែង ដែលត្រូវការទឹកប្រមាណជា ២០ លានម៉ែត្រគីប និងត្រូវការរយៈពេលបូមទឹក ១៦ថ្ងៃ ពីព្រោះប្រព័ន្ធធារាសាស្ត្រនេះ អាចប្រើរយៈពេល ៣ថ្ងៃ ទើបទឹកហូរដល់ ស្រុកមេសាង ខេត្តព្រៃវែង។ អភិបាលខេត្តកំពង់ចាម បានបញ្ជាក់បន្ថែមថា ដំណើរការបូមទឹក នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ១ ខែកុម្ភៈនេះតែម្ដង ដែលការចំណាយលើការបូមទឹកនេះ ជាបន្ទុករបស់រដ្ឋបាលខេត្តកំពង់ចាម ។

សូមជម្រាប់ជូនផងដែរថា ម៉ាស៊ីនបូមទឹកខ្នាតធំចំនួន ៩គ្រឿង ដោយក្នុង១គ្រឿង មានលទ្ធភាព បញ្ចូនទឹកបាន ១៤,០០០ម៉ែត្រគូប ប្រើប្រាស់អគ្គិសនី ៤៦០គីឡូវ៉ាត់ ក្នុង១ម៉ោង។ ម៉ាស៊ីនបូមទឹកខ្នាតធំទាំងអស់នេះ ជារបស់មន្ទីរធនធានទឹក ខេត្តកំពង់ចាម នឹងនាំយកទឹកទៅស្រោចស្រពសង្គ្រោះផ្ទៃដីស្រែប្រាំងជិត១ម៉ឺនហិកតា ក្នុងខេត្តព្រៃវែង៕​

អត្ថបទ​និង​រូបភាព​៖​ ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម