Connect with us

ព័ត៌មានជាតិ

ចំណត​ស្ថានីយថ្មីព្រលានយន្តហោះខេត្ត​ព្រះសីហនុ គ្រោង​បញ្ចប់ការ​សាងសង់​នៅ​ឆ្នាំ ២០២៦

បានផុស

នៅ

ចំណត​ស្ថានីយ​ថ្មី​នៅ​ព្រលានយន្តហោះ​ខេត្តព្រះសីហនុ​​ គ្រោង​បញ្ចប់ការ​សាងសង់​នៅ​ឆ្នាំ ២០២៦។ នេះបើ​តាម​ការ​បញ្ជាក់​ពីនាយកក្រុមហ៊ុន Vinci Airports នៅ​ចំពោះមុខ​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខណៈ​លោក​ចូលជួប​ពិភាក្សាការងារអំពី​ការ​វិនិយោគនៅប្រទេសកម្ពុជា។

លោក Emmanuel MENANTEAU ប្រធានប្រចាំតំបន់នៃក្រុមហ៊ុន VINCI Airports បាន​គូស​បញ្ជាក់​ថា ជំនួប​នា​ឱកាស​នោះ​ក្នុងគោលបំណងដើម្បីគោរព​ស្នើសុំអនុសាសន៍ណែនាំ​​ពី​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលទាក់ទងនឹងគម្រោងវិនិយោគអាកាសយានដ្ឋាននៅ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានប្រចាំតំបន់នៃក្រុមហ៊ុន VINCI Airports រូបនេះ​ក៏​បាន​លើក​អំពីគម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ​ជាមួយ​ការ​​បង្កើតចំណតស្ថានីយថ្មី (New Terminal) ដែលតាមផែនការគ្រោងបញ្ចប់ការ​សាងសង់​នា​ឆ្នាំ​២០២៦។

ក្រុមហ៊ុន VINCI Airports មានបទពិសោធន៍ប្រមាណ ២៥ ឆ្នាំនៅកម្ពុជា លើការវិនិយោគក្នុងគម្រោងអាកាសយានដ្ឋានដោយក្នុងនោះ​មាន​អាកាសយានដ្ឋានចំនួន ៣ នៅក្នុង​ប្រទេសកម្ពុជាដែលក្រុមហ៊ុនធ្លាប់បាននិងកំពុងប្រតិបត្តិការរួមមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ​។

មានមូលដ្ឋាននៅប្រទេស​បារាំង​​ក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ VINCI Group ដែលជាក្រុមហ៊ុនឈានមុខលើការ​វិនិយោគ​គម្រោងសម្បទាននានា​គ្របដណ្ដប់លើសេវាកម្មដូចជា៖ VINCI Airports, VINCI Highways, VINCI Railways, VINCI Construction, VINCI Transport Infrastructure និង VINCI Energy៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម