ព័ត៌មានជាតិ
សម្ដេចតេជោ៖ ស្ថានភាពជំងឺភរិយារបស់សម្ដេចមានភាពល្អប្រសើរ ហើយផ្ដាំបុគ្គលខ្លះបញ្ឈប់ការបំពុលព័ត៌មានមិនពិត
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី កំពុងសម្រាកពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យពិតមែន តែពេលនេះ ស្ថានភាពមានភាពល្អប្រសើរ។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានផ្ដាំឱ្យបុគ្គលអាក្រក់មួយចំនួន ឱ្យបញ្ឈប់ការបំពុលព័ត៌មានមិនពិតពីស្ថានភាពជំងឺភរិយារបស់សម្ដច។

ការចេញមកបញ្ជាក់បែបនេះពីសំណាក់សម្ដេចតេជោ ក្រោយមានការផ្សព្វផ្សាយព័ត៌មានស្ដីពីស្ថានភាពជំងឺរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដោយបានបង្កើតព័ត៌មានថា សម្ដេច ប៊ុន រ៉ានី មានស្ថានភាពជំងឺធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅព្យាបាលនៅបរទេស។ ជុំវិញព័ត៌មាននេះ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ដែលជាប្ដី បានបញ្ជាក់ដូច្នេះថា៖ «២ថ្ងៃចុងក្រោយនេះ មានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិត ហើយក្រុមគ្រួសារខ្ញុំ ក៍គ្មានការលាក់បាំង និងក៍គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ»។

បើតាមការរៀបរាប់របស់សម្ដេចតេជោ គឺកាលពី៤ថ្ងៃមុន ភរិយារបស់សម្ដេច គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានដួលនៅក្នុងបន្ទប់សម្រាក ធ្វើឱ្យប៉ះពាល់ដល់ក្បាល ដែលចាំបាច់ត្រូវយកទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។ សម្ដេចតេជោ បានបន្តឱ្យដឹងថា បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត្រ សុខភាពរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានមានល្អប្រសើរឡើងវិញហើយ តែមិនទាន់អាចចាកចេញពីមន្ទីរពេទ្យនៅឡើយ ព្រោះត្រូវរង់ចាំការថតក្បាល ជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការបង្កើតនូវព័ត៌មានថា ភរិយារបស់សម្ដេចកំពុងបញ្ជូនទៅព្យាបាលនៅបរទេស គឺជារឿងមិនពិត។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានសម្ដែងអរព្រះរាជគុណថ្វាយហ្លួងម៉ែ ដែលបានយាងទៅសួរសុខទុក្ខភរិយារបស់សម្ដេច ដែលជាបុត្រីធម៍របស់ព្រះអង្គដល់មន្ទីរពេទ្យ ព្រមទាំងបានអរគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនខ្មែរ ដែលបានចូលរួមកង្វល់ពីសុខភាពភរិយារបស់សម្ដេច។ ឆ្លៀតឱកាសនេះ សម្ដេចតេជោ ក៍បានផ្ដាំទៅពួកអាក្រក់ ឱ្យបញ្ឈប់នូវការបំពុលព័ត៌មាន និងបែរមកយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងវិញ ល្អជាងមកគិតពីក្រុមគ្រួសាររបស់សម្ដេច៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច