Connect with us

ព័ត៌មានជាតិ

រដ្ឋសភា ផ្ដើមដំណើរការនីតិវិធីជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ ចំនួន ២ រូប

បានផុស

នៅ

សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ៣១ ខែ​មករា ឆ្នាំ ២០២៤ នា​វិមាន​រដ្ឋសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​គណៈកម្មាធិការ​នាពេលនេះ បានអនុម័ត​លើ​គោលការណ៍ នៃ​ការ​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​សម្រាប់​នីតិកាល​ទី ៥ ចំនួន ២ រូប ដោយ​បាន​ប្រគល់​ភារកិច្ច​ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា រៀបចំ​សេចក្ដីជូនដំណឹង​ជ្រើសរើស​ឥស្សរជន ដែល​មាន​លក្ខណៈសម្បត្តិ​សមស្រប ហើយ​ធ្វើ​របាយការណ៍​ជូន គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ដើម្បី​បន្ត​នីតិវិធី។

គួរ​ជម្រាប​ថា ក្នុងចំណោម​សមាជិក​ព្រឹទ្ធសភា​ចំនួន ៦២ រូប ក្រៅពី​ការ​បោះឆ្នោត​ជ្រើសតាំង តាមរយៈ​ការបោះឆ្នោត​ជា​អ​សកល សមាជិក​ព្រឹទ្ធសភា ២ រូប ត្រូវ​ចាត់តាំង​ដោយ​ព្រះមហាក្សត្រ និង ២ រូប​ទៀត ជ្រើសតាំង​ដោយ​រដ្ឋសភា តាម​មតិ​ភាគច្រើន​ដោយ​ប្រៀប។

សូម​ជម្រាប​ជូន​ថា ព្រះរាជាណាចក្រ​កម្ពុជា នឹង​រៀបចំ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី ៥ នៅ​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

សប្តាហ៍​ទី ២​ បន្លែសុវត្ថិភាព​​ផ្សារចុងសប្តាហ៍​​​​នៅ​ក្រុងបាត់ដំបង ទទួល​​ការគាំទ្រ​កាន់តែច្រើន​

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ឥណ្ឌូណេស៊ីផលិតស៊ុតលើសតម្រូវការ សម្លឹងនាំចេញទៅអាមេរិកដែលខ្វះខាត

ក្រសួងការងារ
ព័ត៌មានជាតិ៣ នាទីutes មុន

ក្រសួងការងារ ត្រៀមទទួលពលករខ្មែរនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ក្លិនសាកសពស្អុយរលួយ សាយភាយក្នុងទីក្រុង Mandalay ខណៈតួលេខមនុស្សស្លាប់ នឹងហក់ឡើងខ្ពស់ថែមទៀត

សេចក្ដីជូនដំណឹង១២ នាទីutes មុន

គម្រោងអភិវឌ្ឍន៍ទីក្រុង Bay of Lights​ បានទទួលពានរង្វាន់ International Property Awards ប្រចាំឆ្នាំ 2025-2026

Sokha Hotels

ព័ត៌មានពេញនិយម