Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការក្ដៅ ​ចំពោះការឈូសឆាយ​ទន្ទ្រានយកដីព្រៃលិចទឹក

បានផុស

នៅ

លោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១ ខែមករា បានណែនាំ គណៈកម្មការទប់ស្កាត់ និងការ​ឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ដឹកនាំដោយ លោក សាំង សែន សមាជិកគណៈកម្មការ ជាប្រធានការិយាល័យប្រជាពលរដ្ឋខេត្តត្បូងឃ្មុំបាននាំយក អង្ករ ចំនួន ៤០០ គ.ក និងថវិកា របស់ឯកឧត្តមបណ្ឌិតអភិបាលខេត្តផ្ទាល់ ចំនួន ៨ លានរៀល ឧបត្ថម្ភជូនកម្លាំងចំរុះទាំងបីប្រភេទ ដែលឈរជើងប្រចាំការការពារ ចំនួន ៤ ទីតាំង ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ រួមសហការគ្នាទប់ស្កាត់ការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក នៅក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ។

ក្រោយទទួលបានបទបញ្ជាពីសំណាក់លោកអភិបាលខេត្ត ក្រុមការងារគណៈកម្មការទប់ស្កាត់ និងការឈូស​ឆាយ​ទន្រ្ទាន​​យកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំក្រុមការងារចំរុះ រួមមាន​កងកម្លាំងទាំង ៣ ប្រភេទ សរុបចំនួន ៣០នាក់ ត្រូវបន្តឈរជើងដើម្បីទប់ស្កាត់ ការឈូសឆាយ​ទន្រ្ទាន​យកដីព្រៃលិចទឹកដោយខុសច្បាប់។ 

ក្រុមការងារក៏បាននាំយកអំណោយមានជាអង្ករ ចំនួន ៤០០គីឡូក្រាម និងថវិកាផ្ទាល់របស់លោកអភិបាលខេត្ត ឧបត្ថម្ភដល់កម្លាំងចម្រុះទាំង ៤ ទីតាំង ដោយក្នុងមួយទីតាំងចំនួន ២លានរៀល សរុបចំនួន ៨លានរៀល រៀងរាល់ខែ។

កាលពីថ្ងៃសៅរ៍ទី ២៨ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្ដត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការទប់ស្កាត់ និងការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក មានចំនួន ៩ ឃុំ ក្នុងចំណោម ១២ឃុំ ក្នុងស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ មានកម្លាំងចំរុះ ដែលត្រូវឈរជើងប្រចាំការល្បាតជាប្រចាំ ក្នុងភូមិសាស្ត្រស្រុក តាមបណ្តាទីតាំងសំខាន់ៗ មានចំនួន ៤ទីតាំង រួមមាន៖

ទីតាំងទី១៖ ឃុំក្របីក្រៀក (គ្រប់ដណ្តប់ ឃុំឈូក និងឃុំជំនីក)

ទីតាំងទី២៖ តំបន់ពស់អំបែង (គ្រប់ដណ្តប់ឃុំទួលស្នួល)

ទីតាំងទី៣៖ តំបន់ចម្ការចិន (គ្រប់ដណ្តប់ ឃុំ ប៉ើស១ ឃុំប៉ើស២ និងឃុំស្វាយឃ្លាំង)

ទីតាំងទី៤៖ តំបន់ខ្នងព្រែក (គ្រប់ដណ្តប់ ឃុំក្រូចឆ្មារ ឃុំទ្រា និងឃុំព្រែកអាជី) ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ។

ទន្ទឹមនោះ ប្រសិនបើមានបទល្មើសកើតឡើង គឺកងកម្លាំងប្រដាប់អាវុធ ដែលមានសមាសភាព ៧នាក់ ក្នុងមួយទីតាំង ត្រូវតែចាប់ខ្លួន ស្រាវជ្រាវវែកមុខ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ក្នុងនោះការទន្ទ្រាន ដែលជាបទល្មើសជាក់ស្ដែង យើងចុះទៅកំពុងភ្ជួររាស់ ដាំដុះនៅតំបន់ហាមឃាត់ គឺកងកម្លាំងយើង ចុះប្រតិបត្តិការ គឺមានសិទ្ធិពេញលេញ ដើម្បីបង្ក្រាបនៅបទល្មើសជាក់ស្ដែង។

ជាមួយគ្នានេះ លោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រានទៅលើដីនៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ សូមខិតខំជួយការពារ និងអភិរក្សធនធានធម្មជាតិ និងជីវសាស្ត្រចម្រុះនានានៅតំបន់ព្រៃលិចទឹកឱ្យបានគង់វង្ស ទុកសម្រាប់បម្រើជាឧត្តមប្រយោជន៍សាធារណៈ។

ក្នុងនោះផងដែរ ប្រសិនបើជនខិលខូចនៅតែបន្តការឈូសឆាយមិនស្ដាប់តាមការណែនាំទេ ក្រុមការងារ នឹងចុះទៅដល់គោលដៅ ដើម្បីអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត និងដាច់ខាតហាមមិនឲ្យគ្រឿងចក្រចូលទីដីព្រៃលិចទឹកជាដាច់ខាត លើកលែងតែប្រជាពលរដ្ឋដែលបានអាស្រ័យផល មានការទទួលស្គាល់ដោយអាជ្ញាធរ។

ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលបានអាស្រ័យផលនៅតំបន់នេះ ត្រូវតែផ្សព្វផ្សាយ ដើម្បីកុំឲ្យមានការឈូសឆាយទន្ទ្រានដីបន្ថែមទៀត ហើយប្រញាប់ចាកចេញពីកន្លែងដី ជាតំបន់ហាមឃាត់នេះជាបន្ទាន់៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៦ វិនាទី មុន

ផុតបទឈប់បាញ់បុណ្យ Easter ភ្លាម រុស្ស៊ី បាញ់ស្រោចមិនញញើតដៃ លើអ៊ុយក្រែនភ្លែត

ជីវិតកម្សាន្ដ៦ នាទីutes មុន

បទចម្រៀងល្បីៗទាំង៧ របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះមានសន្ទុះខ្លាំង

សន្តិសុខសង្គម៧ នាទីutes មុន

មេឃក្ដៅពេក បុរសម្នាក់ ហក់ពីលើស្ពានជ្រោយចង្វារហែលទឹកឲ្យត្រជាក់ខ្លួន ផ្អើលសមត្ថកិច្ចមួយប៉ុស្តិ៍ចុះអន្តរាគមន៍

ព័ត៌មានជាតិ៨ នាទីutes មុន

រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា

កីឡា៣៥ នាទីutes មុន

សុខ​ ធី​ ផ្ដាំផ្ញើ​ដល់​យុវជន​ដែល​មិន​មាន​ការងារ​ច្បាស់លាស់​គួរ​ចាប់​អាជីព​ប្រដាល់​

Sokha Hotels

ព័ត៌មានពេញនិយម