ព័ត៌មានជាតិ
កសិករក្នុងខេត្តបាត់ដំបងប្រាប់ហាងឆេងទីផ្សារដំឡូងមីឆ្នាំនេះ ខណៈផ្ទៃដីដាំដុះថយចុះ
ដំណាំដំឡូងមី ត្រូវបានកសិករមួយចំនួននៅខេត្តបាត់ដំបង ចាប់ផ្តើមប្រមូលផលចាប់ពីអំឡុងខែ១និងខែ២ ហើយកសិករខ្លះទៀត ក៏មិនទាន់ប្រមូលនៅឡើយ រង់ចាំប្រមូលនៅចន្លោះពីខែ៣និងខែ៤។
កសិករដែលបានប្រមូលផលក្នុងខែ១និងខែ២បានឲ្យដឹងអំពីហេតុផលផ្សេងៗពីគ្នាថា ការប្រមូលផលឆាប់នេះ ដោយសារតែពួកគាត់បានដាំមុនគេ និងកុំឲ្យមើមដំឡូងចុះខ្សោយគុណភាពផង និងហាលមើមងាយស្ងួត ខណះនៅខែ១ខែ២នេះកំពុងតែមានកម្តៅខ្លាំង។

រីឯកសិករផ្សេងទៀតលើកហេតុផលថា ដំឡូងដល់ពេលប្រមូល ហើយអាកាសធាតុក្តៅហាលឆាប់ស្ងួតនិងស្របពេលដែលការបង្វិលថវិកាឲ្យម្ចាស់បំណុលដែលបានសន្យាសងផង ទើបពួកគាត់ឆាប់ប្រមូលផលបែបនេះ តែទិន្នផលហាក់ធ្លាក់ចុះខ្លះដោយកត្តារាំងស្ងួត។
អ្នកស្រី មុំ ដែលមានចម្ការដំឡូង ៥ ហិកតា ស្ថិតនៅស្រុកបាណន់បានរៀបរាប់ថា អ្នកស្រីចាប់ប្រមូលក្នុងខែ ២ នេះគឺតម្រូវការតាមទីផ្សារ ដែលគេមកយកដល់កន្លែង។ ណាមួយដំឡូងអ្នកស្រីក៏ល្មមដល់ពេលប្រមូលដែរ ចំណែកតម្លៃប្រហាក់ប្រហែគ្នាឆ្នាំមុន តែឆ្នាំនេះបានកើនជាងឆ្នាំមុនបន្តិចបន្ទួច ខណះឆ្នាំមុនលក់បាន ៣៤៣ រៀលក្នុង ១ គីឡូក្រាម សម្រាប់មើមស្រស់ និងមើមស្ងួតលក់បាន ៨១៤ រៀលក្នុង១គីឡូក្រាម។ តែឆ្នាំនេះមើមស្ងួតបានកើនជាងឆ្នាំមុន ១០០ រៀលក្នុង ១ គីឡូក្រាម។ ម្យ៉ាងទៀតខ្ញុំប្រញ៉ាប់ យកដីដាក់ដាំដំណាំផ្សេង ទម្រាំដល់ពេលដាំដំឡូងបន្ត ណាមួយខ្ញុំឆាប់បានបង្វិលលុយឲ្យគេបានគ្រប់ចំនួនផងដែរ”។

ចំណែកកសិករ នៅស្រុកភ្នំព្រឹកឯណោះវិញ គឺលោក ខ្លូត រិនដា អាយុ ៤៣ ឆ្នាំ ជាកសិកររស់នៅ ភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានឲ្យដឹងដែរថា ឆ្នាំនេះលោកបានដាំដំឡូងមី លើផ្ទៃដី ២០ ហិកតា បើទោះបីប្រឈមការរាំងស្ងួត តែផលដំឡូងលោកមិនប៉ះពាល់ទេ។
លោកបន្តថា ដំឡូងមីរបស់លោកប្រមូលផលនៅចន្លោះពីខែ ៣ និងខែ ៤ ខាងមុខ ដោយលោកលើកហេតុផលថា ដំណាំដំឡូងមីបើចង់ប្រមូលផល គឺទុកឲ្យបានរយះពេល ១ ខួបឬ ១ ខួប ២ ខែទើបប្រមូលនោះ វានឹងហុចទិន្នផលតាមការរំពឹង។ តែកុំឲ្យទុកលើសពីនេះវាអាចប្រឈមការខូចគុណភាព។
លោកបានបន្តថា រយះពេលដែលលោកកំណត់នៃការប្រមូលទិន្នផលនេះ គឺមានផលប្រយោជន៍ច្រើន ក្នុងនោះលោកបានចំណូលថវិកាពីការលក់ដើម ហើយ ទិន្នផលមើមក៏បានប្រសើរ និងអាចរងចាំការកើនតម្លៃផងដែរ។ តែលោកថា ការរងចាំប្រមូលនៅអំឡុងពេលខាងលើនោះ ក៏វាមានកត្តាប្រឈមខ្លះដែរ គឺហាលមិនងាយស្ងួតបើមានធ្លាក់ភ្លៀង
កសិកររូបនេះបន្តថា បច្ចុប្បន្នមានឈ្មួញមកចចារតម្លៃរួចហើយប្រហាក់ប្រហែលឆ្នាំមុន តែបានកើន ១០០ រៀលក្នុង១គីឡូក្រាម សម្រាប់មើមស្ងួត គឺតម្លៃ ៨១៤រៀល ក្នុង១គីឡូក្រាម ខណះ ឆ្នាំមុនបាន ៨១៣រៀល។
លោកបន្តថា “ក្នុងរយះពេលដែលខ្ញុំប្រមូលផល ដើមដំឡូងក៏លក់បានថ្លៃដែរ ក្នុង១បាច់មាន១៥ឬ ២០ដើម ឆ្នាំមុនលក់បានពីន្លោះ៤-៥ពាន់រៀល បើសិនជាដល់រដូវដាំ កសិករផ្សេងខ្វះដើមដាំ អាចលក់បាន១បាច់១មុឺនផងដែរ ក្នុងកាល:ទេស:ខ្វះដើមដាំច្រើនគ្នា ដោយសាពួកគាត់ប្រមូលផលដោយមិនបានគិតអំពី រដូវកាលដែលបន្សល់ដើម សម្រាប់ ដាំបន្ត”។
យ៉ាងណាមិញ មន្ត្រីនៃមន្ទីរកសិកម្មខេត្ត លោក ហេង សិទ្ធ បានឲ្យដឹងថា ទីផ្សារដំឡូងមីឆ្នាំនេះ បើធៀបឆ្នាំមុនវាប្រហាក់ប្រហែលគ្នា គឺទីផ្សារនៅថេរ តែមើមដំឡូងស្ងួត តម្លៃអាចកើនឡើងបន្តិចបន្ទួច។ ចំណែកផ្ទៃដីដាំដំឡូងមីឆ្នាំនេះលោកថា មានការថយចុះខ្លាំង ខណះឆ្នាំនេះមានទំហ៊ំដី ៩៥ ០០០ហិកតា បើធៀបឆ្នាំមុន មានរហូតដល់ ១៣៦ ០០០ ហិកតា តែទិន្នផលឆ្នាំនេះហាក់មានកំណើនខ្ពស់មិនមានការប៉ះពាល់ធ្ងន់ធ្ងរនោះទេ ស្របពេលបច្ចុប្បន្នទីផ្សារក៏នៅរក្សា ប្រហាក់ប្រហែលឆ្នាំមុនផង ដែរ កសិករអាចទទួលយកបាន៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ