ព័ត៌មានជាតិ
ទូតបារាំង ជឿជាក់ថា រដ្ឋមន្ត្រីសុខាភិបាល នឹង យកមន្ទីរពេទ្យកាល់ម៉ែត ជាគម្រូសម្រាប់ពង្រឹងមន្ទីរពេទ្យនៅកម្ពុជា
ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា នឹងយកមន្ទីរពេទ្យកាល់ម៉ែត ជាគម្រូសម្រាប់ការពង្រឹងប្រព័ន្ធមន្ទីរពេទ្យផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។ នេះជាការបង្ហាញក្ដីជឿជាក់របស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាចំពោះលោក ឈាង រ៉ា។

ថ្លែងនៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសរបស់បារាំង ជូនលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នាយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានលើកឡើងដូច្នេះថា៖ «ក្នុងក្រប ខ័ណ្ឌនៃមុខងារជារដ្ឋមន្ត្រី លោកជឿជាក់ថា លោក ឈាង រ៉ា នឹងមានឆន្ទៈយកមន្ទីរពេទ្យកាល់ម៉ែត ជាគម្រូសម្រាប់មន្ទីរពេទ្យផ្សេងទៀតនៅកម្ពុជា»។ ទន្ទឹមនេះ លោកឯកអគ្គរដ្ឋទូត ក៏បង្ហាញក្ដីជឿជាក់លើលោករដ្ឋមន្ត្រី នឹងខិតខំក្នុងការបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង លើវិស័យសុខាភិបាល ដើម្បីឱ្យប្រព័ន្ធសុខាភិបាលកម្ពុជា ឈានទៅមុខមួយជំហានទៀតប្រកបដោយគុណភាព។

ក្ដីជឿជាក់របស់លោកឯកអគ្គរដ្ឋទូតបារាំងបែបេនេះ គឺផ្អែកលើស្នាដៃរបស់លោករដ្ឋមន្ត្រី ឈាង រ៉ា នាពេលកន្លងមក ដែលបានរួមចំណែកលើកកម្ពស់ចំណងទាក់ទងដ៏ស្អិតរមួតរវាងកម្ពុជា និងបារាំង ក្នុងវិស័យសុខាភិបាល ជាពិសេសការអភិវឌ្ឍ និងការធ្វើទំនើបកម្មមន្ទីរពេទ្យ តាមរយៈតួនាទីប្រកបដោយការទទួលខុសត្រូវរបស់លោក ឈាង រ៉ា កាលនៅបំពេញការងារនៅមន្ទីរពេទ្យកាល់ម៉ែត។
លោករដ្ឋទូត បានគូសរំលេចឱ្យដឹងថា ក្នុងការដឹកនាំការអភិវឌ្ឍមន្ទីរពេទ្យកាល់ម៉ែត លោក ឈាង រ៉ា ក្នុងតួនាទីជាអគ្គនាយករង និងបន្ទាប់មក ជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញឱ្យឃើញនូវគុណសម្បត្តិក្នុងភាពជាអ្នកដឹកនាំ ដែលផ្សារភ្ជាប់ចក្ខុវិស័យរយៈពេលវែង និងភាពម៉ត់ចត់ក្នុងការគ្រប់គ្រងប្រចាំថ្ងៃ ដែលបានប្រែក្លាយមន្ទីរពេទ្យកាល់ម៉ែត ទៅជាមន្ទីរពេទ្យឈានមុខគេនៅកម្ពុជា។ លោកទូត សង្កត់ធ្ងន់ថា បារាំង ពិតជាមានមោទនភាព ដែលបានក្លាយជាដៃគូជាមួយមន្ទីរពេទ្យនេះ។

គួរជម្រាបថា មុនមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងអាណត្តិរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ លោក ឈាង រ៉ា មានតួនាទីជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ខណៈលោកធ្វើជាអគ្គនាយករងមន្ទីរពេទ្យនេះ តាំងពីឆ្នាំ១៩៩៨ ពោល គឺលោក ឈាង រ៉ា បានបំពេញការងារនៅមន្ទីរកាល់ម៉ែត អស់រយៈពេលប្រមាណជាង ២៥ឆ្នាំមកហើយ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ