Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី អំពាវនាវ​ឲ្យ​​ប្រជាពលរដ្ឋ​ កុំ​ជឿ​លើ​ជន​អគតិ​មួយ​ចំនួន ​ជុំវិញ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩

បានផុស

នៅ

​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ ឃួ​ង ស្រេង ​បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ កុំ​ជឿ​លើ​ការឃោសនា​ពី​ជន​អគតិ​មួយ​ចំនួន ជុំវិញ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (Sinopharm Beijing Institute of Biological Products) ខណៈ​ដែល​ប្រមុខ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​កៀរគរ​រហូត​ទទួល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ និង​ស្រប​ពេល​ ដែល​ប្រទេស​អ្នកផ្តល់ជំនួយ​ប្រឈម​និង​ជំងឺ​នេះ​ដែរ​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នកកាសែត​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥​កុម្ភៈ​នេះ​ លោក​ ឃួ​ង ស្រេង​ បាន​មានប្រសាសន៍​លើកឡើងថា កាលពី​ថ្ងៃ​ទី​១០​កុម្ភៈ​កន្លងមក​នេះ រូបលោក​ផ្ទាល់ លោក​ ហ៊ុន​ ម៉ា​ណែ​ត លោក​ ហ៊ុន ម៉ានិត ​កូនប្រុស​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ និង​ឥស្សរជន​មួយ​ចំនួនទៀត​ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​នេះ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ខណៈដែល​ឥស្សរជន​មួយ​ចំនួន​ទៀត​បាន​ចាក់​នៅ​មន្ទីរពេទ្យ​ផ្សេងទៀត ក្រោម​ការរៀបចំ​របស់​ក្រសួងសុខាភិបាល​។

​លោក​បញ្ជាក់​ថា សម្រាប់​រូបលោក គិត​មកដល់ពេលនេះ ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ មាន​រយៈពេល​៥​ថ្ងៃ​ហើយ ប៉ុន្តែ​វ៉ាក់សាំង​កូ​វីដ​-១៩​មិនបាន​ធ្វើ​ឲ្យ​លោក​មាន​បញ្ហា​អ្វី​នោះ​ទេ ពោលគឺ​គ្រាន់តែ​ធ្វើ​ឲ្យ​លោក​ស្អិត​ភ្នែក​ប្រមាណ​១​ម៉ោង​ក្រោយ​ ការចាក់​វ៉ាក់សាំង​នេះ​ប៉ុណ្ណោះ បន្ទាប់​ពីនោះ​សុខភាព​របស់​លោក​នៅ​ល្អ​ប្រសើរ​ដដែល លោក​អាច​ហាត់ប្រាណ​បាន​ដូច​សព្វមួយដង មិនមាន​អ្វីដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ។ ដូច្នេះ​ លោក​សូម​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​កុំ​ជឿ​លើ​ការឃោសនា​របស់​ជន​អគតិ ដែល​ចង់​បំផ្លាញ អាយុជីវិត​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​របស់​យើង​។ ជន​អគតិ​ទាំងនេះ​គ្មាន​បំណង​ល្អ​ជាមួយ​យើង​ទេ ពួកគេ​មានតែ​គំនិត​ចង់​បំភ្លេច​បំផ្លាញ ភាព​សុខសាន្ត​របស់​ក​ម្ពុ​ជា​តែប៉ុណ្ណោះ​។

​លោក​បាន​បន្តទៀតថា សម្ដេច​តេ​ជោ​ ហ៊ុន សែន​ គ្មាន​ហេតុផល​ណាមួយ​ ដែល​ត្រូវ​បំភ្លេច​បំផ្លាញ​អាយុជីវិត​ប្រជាពលរដ្ឋ​នោះ​ទេ។ សម្ដេច​មិន​ត្រឹមតែ​ បាន​រំដោះ​ប្រទេស​ជាតិ​ចេញពី​ការកាប់សម្លាប់​នៃ​របប​ប៉ុលពត​ប៉ុណ្ណោះ​ទេ តែ​សម្ដេច​បាន​កសាង​ប្រទេស​ដ៏​លំបាក​មួយ​នេះ ក្លាយ​ជា​ប្រទេស​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ថែមទៀត។ សម្ដេច​បាន​គិតគូរ​ពី សុខទុក្ខ​ប្រជាពលរដ្ឋ តើ​មាន​ហេតុផល​ណាមួយ​ ដែល​សម្ដេច​ចង់​បំភ្លេច​បំផ្លាញ​អាយុជីវិត​ប្រជាពលរដ្ឋ​នោះ​។ លោក​ក៏បាន​បញ្ជាក់​ទៀត​ថា យោង​តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន ​ប្រទេស​កម្ពុជា​ក្រោយពី​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​-១៩​និង​ក្រោយពី​បាន​ចាក់​វ៉ាក់សាំង​នេះ​ ដល់​ប្រជាពលរដ្ឋ​អស់ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​នោះ សេដ្ឋកិច្ចកម្ពុជា​នឹង​កម្រើក​ឡើងវិញ​ហើយ តាមរយៈ​ការ​ចូល​មក​វិនិយោគ​ពី​សំណាក់​អ្នកវិនិយោគទុន​បរទេស​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​Update បន្ថែម ចំនួន​អ្នក​ចាក់វ៉ាក់សាំង​រួច គិត​មកដល់ថ្ងៃ ១៥​ កុម្ភៈនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម