ព័ត៌មានជាតិ
កំណាត់ផ្លូវជាតិលេខ ១ ប្រវែងជិត ៣ គីឡូម៉ែត្រគ្រោងបើកការដ្ឋានជួសជុលអ៊ុតកៅស៊ូឆាប់ៗនេះ
មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹងពីគម្រោងជួសជុលឡើងវិញកំណាត់ផ្លូវជាតិលេខ១ ប្រវែង ២ ៩៧០ ម៉ែត្រនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
នៅក្នុងសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ ១ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នឹងបើកការដ្ឋានជួសជុលឡើងវិញផ្លូវជាតិលេខ១ មានប្រវែង ២ ៩៧០ម៉ែត្រ ទទឹង ១២ ម៉ែត្រ (ចន្លោះគ.ម ៣៨+១០០ ដល់ គ.ម ៤០+៧២០ និងគ.ម ៤៨+០០០ ដល់គ.ម ៤៨+៣៥០) ដោយកាត់បកយកកៅស៊ូចាស់ចេញដោយកន្លែង រួចកាយគ្រឹះផ្លូវ ចាក់ដីល្បាយថ្មកម្រាស់ ០,២៥ ម៉ែត្រ និងចាក់ក្រាលថ្មមិចកម្រាស់ ០,២៥ ម៉ែត្រ កៀរកិនបង្ហាប់ រួចចាក់ក្រាលកៅស៊ូ AC បំពេញ ហើយចាក់ក្រាលបេតុងកៅស៊ូ AC ជាន់ទី២ (Overlay) កម្រាស់ ៥ សង់ទីម៉ែត្រ ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះតទៅរហូតដល់គម្រោងត្រូវបញ្ចប់៕




-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត