Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ប្រាប់ទៅអាជ្ញាធរឱ្យរឹតបន្តឹងការផ្សាយគ្រឿងស្រវឹងលើផ្ទាំងប៉ាណូតាមទីសាធារណៈ

បានផុស

នៅ

សម្ដេចនាយករដ្ឋមន្ត្រី ប្រាប់ទៅអាជ្ញាធរពាក់ព័ន្ធឱ្យរឹតបន្ដឹងការផ្សាយគ្រឿងស្រវឹងនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈទូទាំងប្រទេស ខណៈសម្ដេចនាយករដ្ឋមន្ត្រី បានណែនាំក្រសួងពាក់ព័ន្ធរៀបចំបង្កើតក្រមប្រតិបត្តិមួយ ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំរបស់សម្ដេចធិបតីបែបនេះ ខណៈមានការសម្គាល់ឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងកំពុងវាយ លុកយ៉ាងខ្លាំង និងយ៉ាងទូលំទូលាយ ជាពិសេសនៅតាមប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាតាមរយៈនៅលើផ្ទាំងប៉ាណូនៅតាម ទីសាធារណៈនានាទូទាំងប្រទេសកម្ពុជា។

ដើម្បីកាត់បន្ថយការផ្សព្វផ្សាយនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយគ្រឿងស្រវឹងលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យក្នុងការដាក់ផ្សាយ។ ទន្ទឹមនេះ សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងព័ត៌មាន សហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដឹកនាំរៀបចំបង្កើតនូវក្រមប្រតិបត្តិមួយជាក់លាក់ ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។

បើតាមការគូសបញ្ជាក់ពីសម្ដេចធិបតី ការរឹតបន្តឹងលើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងពេលនេះ គឺដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។

ជាការកត់សម្គាល់ ការណែនាំរបស់សម្ដេចនាយករដ្ឋមន្ត្រីនាពេលនេះ ស្របពេលដែលកម្លាំងសមត្ថកិច្ច បាននិងកំពុងអនុវត្តយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យលើអ្នកបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនៅរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

លោក បៃដិន ផ្ដល់​ការ​លើកលែង​ទោស​ដល់​មនុស្ស ២ ៥០០​នាក់ ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក

ព័ត៌មានជាតិ៣៨ នាទីutes មុន

សិស្សសាលាក្នុងខេត្តមណ្ឌលគិរី យល់ដឹងកាន់តែច្រើនពីផលប៉ះពាល់នៃភេសជ្ជៈផ្អែម ដែលអាចរងគ្រោះដល់អាយុជីវិត

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

សុខភាពរបស់ជំទាវទីមួយ Kim Keon Hee កាន់តែយ៉ាប់យ៉ឺន ក្រោយនៅតែឯងក្នុងវិមានប្រធានាធិបតី

ព័ត៌មានជាតិ១ ម៉ោង មុន

ដោយទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន ខេត្តមណ្ឌលគិរី នឹងចុះត្រជាក់៣ថ្ងៃបន្ថែមទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាពហុជំនាញ ខាត់ សុឃីម យល់ថា អ្នកសិល្ប:ខ្មែរ ហាក់ចែកផែនគ្នានៅ ដូចទឹកនឹងប្រេង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក លី ធុជ ពាំនាំសាររំលែកមរណទុក្ខពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារនៃសព លោក ពៅ នេពីន​ ដែលគ្រោះថ្នាក់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ចុងសប្តាហ៍នេះ អាមេរិក ជួបព្យុះព្រឹលធ្ងន់ធ្ងរ ប៉ះពាល់ពលរដ្ឋជាង ៣០០លាននាក់

កីឡា២៣ ម៉ោង មុន

លោក Mike Tyson ទិញវីឡាតម្លៃ១៣លានដុល្លារ ក្រោយប្រកួតជាមួយ Jake Paul

សេចក្ដីជូនដំណឹង២៤ ម៉ោង មុន

បុរី ឡេង ​ណាវ៉ាត្រា ​៦អា ​គិត​ត្រឹម​ថ្ងៃ​ទី​១៦ ​ខែ​មករា ​ឆ្នាំ​២០២៥ ​ បញ្ចប់​បាន ​២៥៩៩​ផ្ទះ​ ថ្ងៃ​នេះ​អញ្ជើញ​បង​ប្អូន​សារព័ត៌​មាន​ជាច្រើន​ស្ថាប័ន ​មក​មើល​គម្រោង​ជាក់​ស្ដែង​

Sokha Hotels

ព័ត៌មានពេញនិយម