Connect with us

ព័ត៌មានជាតិ

គោលនយោបាយមេធាវីវ័យក្មេង នឹងរៀបចំឡើង ដើម្បីគាំទ្រមេធាវីជំនាន់ក្រោយ​ប្រកបដោយគុណភាព

បានផុស

នៅ

គណៈមេធាវីនៃកម្ពុជា បានសម្រេចបង្កើតក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេង ដើម្បីចងក្រងនូវបណ្ដុំឯកសារនានា សម្រាប់ការពង្រឹងវិជ្ជាជីវៈមេធាវី ជាពិសេសការជួយដល់មេធាវីវ័យក្មេង ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វិជ្ជាជីវៈមេធាវី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចបង្កើតក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេងពេលនេះ គឺអនុលោមតាមទិសស្លោក «ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង» និងស្របតាមចក្ខុវិស័យ «រួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ក៏ដូចជាការអនុវត្តតាមគោលនយោបាយដឹកនាំទាំង៨ចំណុចរបស់លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃកម្ពុជា។ គណៈមេធាវី ចាត់ទុកថា នេះជាការកសាងថ្នាលរឹងមាំ ដើម្បីគាំទ្រដល់មេធាវីវ័យក្មេង ដែលជាការធានាគុណភាពអ្នកបន្តវេនជំនាន់ក្រោយ និងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វិជ្ជាជីវៈមេធាវីនាពេលអនាគត។

បើតាមគណៈមេធាវី ក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេង មានភារកិច្ចក្នុងការសិក្សាស្រាវជ្រាវអំពីតម្រូវការជាក់ស្តែង និងបញ្ហាប្រឈមរបស់មេធាវីវ័យក្មេង ចងក្រងគោលការណ៍ គោលនយោបាយ ឬយន្តការពីតាមបណ្តាគណៈមេធាវីបរទេស ព្រមទាំងស្ថាប័នជាតិ និងអន្តរជាតិ លើការគាំទ្រមេធាវីវ័យក្មេង និងរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវ គោលនយោបាយ និងផែនការសកម្មភាពសម្រាប់ជួយពង្រឹងជីវភាព និងតម្រែតម្រង់ទិសដល់មេធាវីវ័យក្មេង។

លើសពីនេះ ក្រុមការងារនេះ នឹងសិក្សារៀបចំយន្តការគាំទ្រមួយចំនួន ជាអាទិ៍៖ ការចងក្រងបណ្ដុំឯកសារមគ្គុទ្ទេសក៍សម្រាប់ការប្រកបវិជ្ជាជីវៈមេធាវី និងដំណើរការការិយាល័យមេធាវី ការផ្តល់ឱកាសអាទិភាពដល់មេធាវីវ័យក្មេង ដើម្បីកសាងសមត្ថភាព ពង្រីកសក្តានុពលការផ្តល់សេវាផ្នែកច្បាប់ទាំងនៅក្នុង និងក្រៅប្រទេស បំនិនជីវិត និងការកសាងថ្នាលចែករំលែកបទពិសោធន៍រវាងមេធាវី ទើបចូលប្រកបវិជ្ជាជីវៈ និងមេធាវីមានបទពិសោធន៍ប្រកបវិជ្ជាជីវៈច្រើនឆ្នាំ ជាដើម។

បើតាមការលើកឡើងរបស់លោក លី ច័ន្ទតុលា គោលនយោបាយជួយមេធាវីវ័យក្មេងនេះ នឹងរួមចំណែកដល់ការសម្រេចបានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសការបម្រើវិស័យយុត្តិធម៌ ដែលជាបេសកកម្មរបស់គណៈមេធាវី មានចែងនៅក្នុងមាត្រា១នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។ លោក បន្តថា កិច្ចការនេះ គឺជាការជួយពង្រឹងជីវភាពមេធាវីនិងជាការត្រួសត្រាយផ្លូវនិងកសាងមូលដ្ឋាន គ្រឹះរឹងមាំសម្រាប់អ្នកជំនាន់ក្រោយនៃវិជ្ជាជីវៈមេធាវី ដែលជាទំនួលខុសត្រូវដ៏សំខាន់ ក្នុងនាមជាថ្នាក់ដឹកនាំស្ថាប័នគណៈមេធាវី និងក្នុងនាមលោកផ្ទាល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម