Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ក្រីក្រ​ជាង ៥០០ គ្រួសារ ទទួល​បាន​អំណោយ​ពី​ធនាគារ សា​ខម​ប៊ែ​ង ខេ​ម​បូ​ឌា

បានផុស

នៅ

បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ​២០២៤ នេះ នៅក្នុង​បរិវេណ​វិមាន​សព ស្ថិត​ក្នុងភូមិ ១៣ មករា សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង មាន​រៀបចំ​ពិធី​ចែក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ជួប​ផល​លំបាក​នៅ​ក្នុង​គ្រួសារ​មកពី​តាម​បណ្ដា​ក្រុង ស្រុក មួយចំនួន ក្នុង​ខេត្តបាត់ដំបង​សរុប​ជាង ៥០០ គ្រួសារ ដែល​ជា​អំណោយ​របស់​ធនាគារ​សាខ​ម​ប៊ែ​ង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ពិធី​នេះ​ដែរ​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង លោក លាង វាសនា អភិបាលក្រុង​បាត់ដំបង លោក Nguyen Thanh Van អគ្គ​កុងស៊ុល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំខេត្ត​បាត់ដំបង លោក Trinh Van Ty ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ធនាគារ​សា​ខម​ប៊ែង ខេ​ម​បូ​ឌា លោក Phung Thai Phung សមាជិក​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​នៃ​ធនាគារ សា​ខម​ប៊ែ​ង និង​សមាជិក​ធនាគារ រួមទាំង​កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។

ជា​កិច្ច​ចាប់ផ្ដើម​លោក Phung Thai Phung បានធ្វើការ​សំណេះសំណាល​និង​ថ្លែង​ទៅកាន់​អង្គពិធី​ថា នេះ​ជា​លើក​ទី ២១ ហើយ ដែល​ធនាគារ​បានរៀបចំ​ជា​អំណោយ ដើម្បី​ធ្វើការ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅក្នុង​ខេត្ត បាត់ដំបង​ក៏ដូចជា​ខេត្ត​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា ដោយបាន​ធ្វើជា​រៀងរាល់ឆ្នាំ បើទោះបីជា​អំណោយ​មាន​ភាព​តិចតួច​ក្តី ក៏​វា​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ក្នុងការ​ចូលរួមចំណែក​ជួយ​ដល់​ពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត ហើយក៏​ជា​កាយវិការ​មួយ​ប្រកបដោយ​ភាពកក់ក្តៅ នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​នាពេល​ខាងមុខនេះ ដូច​ពាក្យស្លោក​បានលើកឡើង​ថា ” អភិវឌ្ឍន៍​ឆ្ពោះទៅមុខ​ទាំងអស់គ្នា “។

បន្ទាប់ពី​លោក Nguyen Thanh Van អគ្គ​កុងស៊ុល​វៀតណាម​ប្រចាំ​ខេត្ត​បាត់ដំបង បាន​អញ្ជើញ​ឡើង​ថ្លែងអំណរគុណ ដល់​ប្រជាពលរដ្ឋ​ដោយ​ធ្វើ​យ៉ាង​ណា​ត្រូវ​ចេះ​រឹតចំណង​សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បានយូរ​អង្វែង​រួចមក លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​ជា​តំណាង​ឲ្យ​លោក សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ឡើង​មាន​ចំណាប់អារម្មណ៍ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ធនាគារ​សា​ខម​ប៊ែង ដែល​បាន​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង​តែងតែ​រៀបចំ​កម្មវិធី​នេះ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​ជួយ​សម្រាល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដែល​នេះ​ជា​កាយវិការ​មួយ​ដ៏​ល្អ​ប្រពៃ​និង​ក្នុង​គោលបំណង​រឹតចំណង​សាមគ្គីភាព រវាង​ប្រទេស​ទាំងពីរ​កម្ពុជា វៀតណាម ដែល​ជា​ប្រទេស​ភូមិ​ផង​របង​ជា​មួយនិង​មាន​ព្រំដែន​ជាប់​គ្នា ដែល​អាច​បង្ក​ភាព​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងពីរ​ប្រទេស​ដែល​នៅ​ជិត​ព្រំដែន​ក្នុងការ​ប្រកបមុខរប​រ​ទទួលទាន និង​ផ្លាស់ប្ដូរ​មុខទំនិញ​គ្នា​ទៅវិញទៅមក​។

លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ថា ក្នុងនាម​អាជ្ញាធរ​ខេត្ត​ទាំង​ពេល​បច្ចុប្បន្ន​ក៏ដូចជា​ពេល​ទៅ​អនាគត គឺ​ចង់ឃើញ​ប្រជាពលរដ្ឋ រស់នៅ​ប្រកបដោយ​ភាពសុខសាន្ត​និង​ចេះ​បង្កើត​ចំណង​សាមគ្គី​គ្នា​រវាង​ប្រទេស​ទាំងពីរ កម្ពុជា វៀតណាម ឲ្យ​កាន់តែ​ស្អិតរ​មួ​ត ចេះ​ជួយ​គ្នា​ទៅវិញទៅមក មិន​រើសអើង និង​មាន​ភាព​យូរអង្វែង​មិន​សាបសូន្យ។

នៅ​ចុង​បញ្ចប់​នៃ​កម្មវិធី​គណៈអធិបតី​ទាំងអស់ បាន​អញ្ជើញ​នាំយក​អំណោយ​ដែល​ក្នុងនោះ​មាន​ជា​គ្រឿង ឧបភោគ បរិភោគ និង​ថវិកា​មួយ​ចំនួន ទៅ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក​ទាំង​ជាង ៥០០ គ្រួសារ ដោយ​ម្នាក់ៗ​មាន​ទឹកមុខ​ប្រកបដោយ​ភាព​រីករាយ និង​ត្រេកអរ​ក្រៃលែង៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២៩ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម