ព័ត៌មានជាតិ
ពលរដ្ឋថាមានការនាំចូលសាច់បង្កកខុសច្បាប់រាប់តោន ពីវៀតណាមចូលមកកម្ពុជាតាមច្រកត្រពាំងផ្លុង
ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានទម្លាយប្រាប់ «កម្ពុជាថ្មី» ថា មានការនាំចូលបង្គារ បង្កង ត្រី និងសាច់បង្កក ពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជារៀងរាល់យប់ តាមច្រករបៀង ស្លាបឆ្វេង ស្លាបស្ដាំ ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បើតាមប្រភពដែលរស់នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ផ្ទាល់ បានឲ្យដឹងថា ក្នុងមួយយប់ៗ មានឈ្មួញលួចនាំចូលនូវសាច់បង្កក បង្គារ បង្កង និងត្រីគេចពន្ធ ពីប្រទេសវៀតណាមចូលមកកម្ពុជាតាមច្រករបៀងចំណុចស្លាបទាំងសងខាងនៃច្រកត្រពាំងផ្លុង (ចម្ងាយពីច្រកទ្វាព្រុំដែនអន្តរជាតិត្រពាំងផ្លុងប្រហែលជា ៣ គីឡូម៉ែត្រ ដែលលួចនាំចូលតាមច្រកចាំហាយ និងច្រកស្ពានតាចក់) ខណៈដែលសមត្ថកិច្ចពាក់ព័ន្ធនៅគោលដៅនោះ មិនបានចាត់វិធានការឡើយ។
អ្នកស្រុកទម្លាយឱ្យដឹងទៀត បង្គារ បង្កង ត្រី និងសាច់បង្កក នាំចូលមកពីប្រទេសវៀតណាមនេះ គ្មានការត្រួតពិនិត្យពីគុណភាពសោះឡើយ។ ការណ៍នេះ គឺបណ្ដាលឱ្យពលរដ្ឋមានការព្រួយបារម្ភពីផងប៉ះពាល់ដល់សុខភាពកូនចៅក្នុងស្រុកយ៉ាងធ្ងន់ធ្ងរ។
ទាក់ទងនឹងបញ្ហានេះ «កម្ពុជាថ្មី» បានព្យាយាមទាក់ទងទៅ ប្រធានច្រកទ្វាអន្តរជាតិត្រពាំងផ្លុង លោក មួន សុភាព តាមប្រព័ន្ធទូរស័ព្ទ ជាច្រើនលើក ប៉ុន្តែគ្មានការឆ្លើយតបឡើយ៕
អត្ថបទដោយ៖ សាន វិឡែម



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ