Connect with us

ព័ត៌មានជាតិ

កសិករ​ភូមិ​ភ្នំ​រីករាយ​ សប្បាយចិត្ត​ប្រមូល​ផល​ម្រះ

បានផុស

នៅ

​ត្បូងឃ្មុំ ៖ ម្រះ​អ្នកភូមិ​ភ្នំ ឃុំ​ទន្លេ​បិទ ស្រុក​/​ខេត្ត​ត្បូងឃ្មុំ​  ចាប់​ប្រមូល​ផល​ហើយ នៅ​ចុងខែ​មករា ឆ្នាំ​២០២៤​នេះ លើ​ផ្ទៃដី​៥០​អា ម្រះ​ឲ្យ​ផល ដោយ​ប្រើ​រយៈ​ជាង​៣​ខែ​ប៉ុណ្ណោះ ទាំង​ការដាំដុះ និង​ការប្រមូល​ផល។ ឆ្នាំនេះ​ម្រះ​ឲ្យ​ផល​ល្អ​ជាង​ឆ្នាំទៅ តែ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ​បន្តិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូ​យ វុ​ធ អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ ឃី​ទន្លេ​បិទ ស្រុក​/​ខេត្ត​ត្បូងឃ្មុំ បានបញ្ជាក់​ឲ្យ​ដឹងថា បន្ទាប់ពី​ដាំ​បាន​១​ខែ​១០​ថ្ងៃ យើង​ចាប់​ប្រមូល​ផល​វា​ហើយ ក្នុង​១​ថ្ងៃ​យើង​បេះ​ផ្លែ​ម្រះ​បាន​ចំនួន​៦០០​គីឡូក្រាម រាល់ថ្ងៃ រយៈពេល​១​ខែ​ដែរ។ យើង​អាច​ប្រមូល​ផល​វា​បាន​១៥​តោន ក្នុង​១​រដូវ ជា​ប្រភេទ​ពូជ​ម្រះ​ខ្មែរ​យើង។ ទីផ្សារ​មិនជា​បញ្ហា​ទេ បញ្ហា​ត្រង់​ថា ម្រះ​ធ្លាក់​ថ្លៃ ជាង​ឆ្នាំទៅ ឆ្នាំនេះ​១​គីឡូក្រាម តម្លៃ​១៣០០​រៀល ខណៈ​ឆ្នាំទៅ​២០០០​រៀល​ឯណោះ។ ពិសេស​ត្រង់​ឆ្នាំនេះ ម្រះ​ឲ្យ​ផល​ទ្វេដង ចំពោះ​ការចំណាយ​ទៅលើ​ជី ទ្រើង ពលកម្ម ជាង​៤​លាន​រៀល ហើយ​យើង​ប្រមូល​ផល​វិញ​ក៏​រកប្រាក់​ចំណូល​គួរសម​ដែរ។

លោក ពូ​យ វុ​ធ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា គាត់​បាន​ដាំ​ម្រះ​រយៈពេល​១៣​ឆ្នាំ​មកហើយ ឆ្លងតាម​បទពិសោធន៍​ជាច្រើន​ឆ្នាំ​មកហើយ​នេះ យើង​ចេះ​បច្ចេកទេស​ធ្វើ​ដី ចេះ ប្រើ​ជីធម្មជាតិ បាញ់ថ្នាំ​កំចាត់​សត្វល្អិត ច្បាស់លាស់​ទើប​ទទួលបាន​ទិន្នផល​ល្អ​បែបនេះ ។ បន្ទាប់ពី​ដាំ​ម្រះ យើង​បន្ត​ដាំ​ត្រសក់ និង​ននោង បន្ត​វិលជុំ​រាល់ៗ​ឆ្នាំ។

លោក ស៊ា​ង ស៊ី​ភឿន មេភូមិ​ភ្នំ​បាន​បញ្ជាក់ថា ក្នុងភូមិ​ភ្នំ​ទាំងមូល មាន​ប្រជាជន​ជាង​២៧៥​គ្រួសារ​ដែរ តែ​គ្រួសារ​ដាំ​ម្រះ​មានតែ​៥​គ្រួសារ​ទេ។ បងប្អូន​កសិករ​ដទៃ​ទៀត គេ​ដាំ​ដំណាំ​ផ្សេងៗ​គ្នា តាម​ជម្រើស​រៀងៗ​ខ្លួន ហើយក៏​ទទួលផល​ល្អ​ដែរ៕

ដោយ ៖ ​សាន វិ​ឡែ​ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៩ នាទីutes មុន

កម្ពុជាមានពេល ៥ ឆ្នាំ អភិវឌ្ឍឧស្សាហកម្ម SME មុនពេលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច

ព័ត៌មានជាតិ៣៦ នាទីutes មុន

ត្រឹមដើមឆ្នាំនេះ យុវជនក្រីក្រ និងងាយរងហានិភ័យជាង ៩ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤០ នាទីutes មុន

លក់កាហ្វេ ភេសជ្ជៈតាម​ដង​ផ្លូវ​មួយ​ថ្ងៃ​បាន​ ៥០ ទៅ ៩០ កែវ រក​ចំណូល​បាន​ពី 20 ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ​ផ្គត់ផ្គង់គ្រួសារ

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៥៧ នាទីutes មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

Sokha Hotels

ព័ត៌មានពេញនិយម