ព័ត៌មានជាតិ
ស្ត្រីជួញដូរគ្រឿងញៀនពីរនាក់ត្រូវនគរបាលស្រុកបាទីឃាត់ខ្លួន
កម្លាំងនគរបាលស្រុកបាទីធ្វើការឃាត់ខ្លួនជនសង្ស័យជាស្ត្រីពីរនាក់ដែលជាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់រួមនឹងវត្ថុតាងមួយចំនួន។
ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញនៃអធិការនគរបាលស្រុកបាទី បានបង្ក្រាបករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់មួយករណី នៅចំណុចភូមិតានុប ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ក្នុងនោះស្ត្រីជាជនសង្ស័យ២នាក់ត្រូវបានឃាត់ខ្លួនមានឈ្មោះ គង ស៊ីណា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មី ឃុំកុមារាជា ស្រុកបាទី និងឈ្មោះ ហង្ស នីតា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។

ចំណែកវត្ថុតាងដកហូតបានមានថ្នាំញៀន១០កញ្ចប់តូច ធំ១កញ្ចប់ ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកបាទី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការទៅតាមនីតិវិធី៕
អត្ថបទ ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ