Connect with us

ព័ត៌មានជាតិ

យុទ្ធនាការគាំទ្រអប់រំឌីជីថលដំណាក់កាលទី២ នឹង​ចាប់ផ្តើម​តាម​គ្រឹះស្ថានសិក្សានៅភ្នំពេញ

បានផុស

នៅ

ក្រសូងអប់រំយុវជននិងកីឡា បើកយុទ្ធនាការគាំទ្រការអប់រំឌីជីថលដំណាក់កាលទី ២ សម្រាប់សិស្សនៅគ្រឹះស្ថានមធ្យមសិក្សានៅរាជធានីភ្នំពេញចាប់ពីខែកម្ភៈឆ្នាំ២០២៤នេះតទៅ ដើម្បីលើកកម្ពស់លទ្ធផលនៃ​ការសិក្សារបស់​សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ហេង លីហ័រ មន្ត្រីក្រុមការងាររបស់មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅថ្ងៃទី ២កម្ភៈនេះថា យុទ្ធនាការដំណាក់កាលទី២នេះ ជាការបន្តសកម្មភាពពីយុទ្ធនាការដំណាក់កាលទី១ ដោយផ្តោតវិសាលភាពលើ សិស្សានុសិស្សពីកម្រិតមធ្យមសិក្សាបឋមភូមិដល់ទុតិយភូមិ គ្រូក្រុមបច្ចេកទេសនិងមុខវិជ្ជា និងការរៀបចំ ក្លឹបសិក្សានៅតាមសាលារៀន។

គោលបំណងចម្បងនៃយុទ្ធនាការនេះ គឺការជំរុញបរិវត្តកម្មឌីជីថល នៅក្នុងអេកូស៊ីស្តែម​នៃការអប់រំ ដើម្បីធានាឱ្យសិស្សានុសិស្សទទួលបានប្រកបដោយសមធម៌ គុណភាព បរិយាប័ន្ន និងគ្រប់ពេលវេលានិងគ្រប់ទីកន្លែង នូវវេទិកា​ឌីជីថល តំណភ្ជាប់ សម្ភារៈបច្ចេកវិទ្យា និងធនធានសិក្សាដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការលើកកម្ពស់លទ្ធផលនៃការសិក្សា។

ពង្រីកឱកាសនៃការលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្ស តាមរយៈការផ្តល់ធនធាន ឌីជីថលសម្រាប់ការសិក្សាតាមបែបស៊ីជម្រៅ ដែលសិស្សអាចរៀនដោយឯករាជ្យ ជាលក្ខណៈ បុគ្គល មានភាពសហការ និងទៅតាមល្បឿនសិក្សារបស់បុគ្គល។ជំរុញការអនុវត្តវិធីសាស្ត្រថ្នាក់រៀនត្រឡប់ និងការកែលម្អម៉ោងសិក្សាក្នុងថ្នាក់ នៅផ្ទះ និង ជាលក្ខណៈសហការ ដែលធ្វើឱ្យគ្រូមានពេលវេលាគ្រប់គ្រាន់សម្រាប់ការបង្រៀនប្រកបដោយប្រសិទ្ធិភាព។

បើតាម​កញ្ញា ហេង លីហ័រ នៅជំហានទី១ យុទ្ធនាការនេះនឹងអនុវត្តនៅគ្រឹះស្ថានមធ្យមសិក្សាទុតិយភូមិចំនួន ១៥ ដែលមាន សិស្សានុសិស្សពីថ្នាក់ទី ៧ដល់ទី៩ ចំនួន ២៣ ២៨៦ នាក់ ក្នុងថ្នាក់រៀនចំនួន ៤៥៣ គ្រូកម្រិតមធ្យមសិក្សាបឋមភូមិ ចំនួន ១០៩៣ នាក់ និងសិស្សានុសិស្សថ្នាក់ទី ១០ ដល់ ១២ ចំនួន ២២ ៣៩៦នាក់ ក្នុងថ្នាក់រៀនចំនួន ៤៥០ គ្រូ កម្រិតមធ្យមសិក្សាទុតិយភូមិចំនួន ១២៥៦ នាក់។ ជំហានទី២នឹងត្រូវអនុវត្តជាបន្តលើគ្រឹះស្ថានមធ្យមសិក្សាចំនួន​១៥ ទៀត ដែលភាគច្រើនមានសិស្សានុសិស្សតិច ហើយនៅតំបន់ជុំវិញរាជធានីភ្នំពេញ និងជំហានទី ៣ នឹងត្រូវអនុវត្តលើគ្រឹះស្ថាន​មធ្យមសិក្សាដែលនៅសេសសល់ និងអាចពិនិត្យលទ្ធភាពអនុវត្តនៅគ្រឹះស្ថានមធ្យមសិក្សាបឋមភូមិ (អនុវិទ្យាល័យ) មួយចំនួនទៀតតាមការចាំបាច់។

កញ្ញាបានបន្ថែមថា យុទ្ធនានេះក្រុមការងារនឹងចុះបង្រៀនឱ្យសិស្សគ្រូបង្រៀនចេះពីរបៀបប្រើប្រាស់ឌីជីថលនិងបង្រៀនគ្រូបង្រៀនពីការសិក្សាបែបស្ថាបនានិយម ដើម្បីអប់រំឱ្យសិស្សទទួលបានពុទ្ធិ ដែលបង្កើតចេញពីការត្រិះរិះពិចារណា វិភាគ ច្នៃប្រឌិត ដោះស្រាយបញ្ហា សម្រេចចិត្តដោយភាពឆ្លាតវៃ និងផ្តួចផ្តើមធ្វើអ្វីថ្មីៗ ។

យុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សា នុសិស្ស នៅគ្រឹះស្ថានមធ្យម សិក្សានៅរាជធានីភ្នំពេញ ដំណាក់កាលទី១ មានកម្រិតមធ្យមសិក្សាទុតិយភូមិ ដោយផ្តោតគោលដៅ សិស្សថ្នាក់ទី១០ដល់ទី១២ចំនួន ៣៨ សាលា៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម