ព័ត៌មានជាតិ
៦ ខេត្តបន្សល់មីនច្រើនជាងគេ ខណៈឆ្នាំ២០២៤ គ្រោងរំដោះដីចម្ការមីនឲ្យបាន ២៧០ គីឡូម៉ែត្រក្រឡា
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ឌុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤នេះ អង្គភាពស៊ីម៉ាក់មានផែនការបោសសម្អាតផ្ទៃដីចម្ការមីន/គ្រាប់ប្រមាណជាង ២៧៤ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីចម្ការមីនចំនួន ១៩៩ គីឡូម៉ែត្រក្រឡា និងផ្ទៃដីចម្ការគ្រាប់ចំនួន ៧៥ គីឡូម៉ែត្រក្រឡា ព្រមទាំងផ្ដល់ការអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋមូលដ្ឋានប្រមាណចន្លោះពី ១,៨ លាននាក់ទៅ ២ លាននាក់ និងរៀបចំផែនការស្រាវជ្រាវព័ត៌មានចម្ការមីន/គ្រាប់ផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាកាលពីរសៀលថ្ងៃទី ១ កុម្ភៈ លោកអគ្គនាយកបានបន្តថា ឆ្នាំ២០២៣ កន្លងទៅនេះស៊ីម៉ាក់បានរំដោះផ្ទៃដីចម្ការមីន/គ្រាប់បានចំនួន ២.៦០២ ទីតាំង មានផ្ទៃដីសរុបចំនួនជាង ២៨១ លានម៉ែត្រក្រឡា។ កិច្ចប្រតិបត្តិការនេះបានរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ៨៣ ៨១៤ គ្រាប់ មានប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ និងដោយប្រយោលមានចំនួន ៥៤៥ ៣៧៨ គ្រួសារ។
ឆ្នាំ២០២៣ កន្លងទៅនេះ ស៊ីម៉ាក់ក៏បានចុះធ្វើការផ្សព្វផ្សាយអប់រំការយល់ដឹងពីមីន/គ្រាប់ដល់ក្រុមគោលដៅបានចំនួន ១៨ ៣៤៩ លើក ស្មើនឹង ៨៧៩ ០៤៤ ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១,៣លាននាក់ផងដែរ។
យ៉ាងណាក៏ដោយសម្រាប់ឆ្នាំ២០២៤ នេះស៊ីម៉ាក់បានដាក់គោលដៅប្រឹងប្រែងបោសសម្អាតមីនក្នុងខេត្តចំនួន ៨ ដែលក្នុងនោះរួមទាំងខេត្តជាប់បន្ទាត់ព្រំដែនឱ្យសម្រេចតាមផែនការរាជរដ្ឋាភិបាលកម្ពុជាអស់មីនក្នុងឆ្នាំ ២០២៥ ឲ្យទទួលបានជោគជ័យ។

នាយឧត្តម សេនីយ៍ ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលផ្ទេរសិទ្ធនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឱ្យដឹងថា ខេត្តដែលនៅមានមីន និងគ្រាប់មិនទាន់ផ្ទុះដែលប្រឈមគ្រោះថ្នាក់នៅឡើយនោះ មានដូចជាខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារជាដើម។ ប៉ុន្តែខេត្តដែលនៅសល់មីនច្រើនជាងគេដែលត្រូវខិតខំនិងពន្លឿនធ្វើការដោះនិងកម្ទេចឲ្យអស់ គឺខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ៕
អត្ថបទ៖សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង