Connect with us

ព័ត៌មានជាតិ

មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យប្រគល់-ទទួល ផ្លូវជនបទក្រាលកៅស៊ូពីរជាន់៤ខ្សែនៅខេត្តស្វាយរៀង

បានផុស

នៅ

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សុង សុផល អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP 3) ចុះពិនិត្យប្រគល់-ទទួល១០០% គម្រោងកែលម្អផ្លូវជនបទជំហានទី៣ ប្រភេទផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៥៧,២១៩គីឡូម៉ែត្រ ចំនួន០៤ខ្សែ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមានការចូលរួមអមដំណើរពីលោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងជាអ្នកសម្របសម្រួលគម្រោងថ្នាក់ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងខេត្តស្វាយរៀង ផ្លូវទាំង៤ខ្សែនេះ ត្រូវបានគម្រោងបានចាប់ផ្តើមធ្វើការស្ថាបនាចាប់ពីខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់នៅចុងឆ្នាំ២០២៣ ជាប្រភេទផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុប ៥៧,២១៩ គីឡូម៉ែត្រ មានចំនួន ០៤ខ្សែ រួមមាន៖ ខ្សែទី១ (SVR2) ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)ប្រវែង ១១,០៨៧ គីឡូម៉ែត្រ ចាប់ពីក្រោលគោ ដល់វត្តស្វាយផ្អែម ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកបន្តថា ខ្សែទី២ (SVR3) ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៩,១៦៦ គីឡូម៉ែត្រ ចាប់ពីផ្សារចក ដល់ពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។ ខ្សែទី៣ (SVR4) ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ២៤,៩៥៩ គីឡូម៉ែត្រ ចាប់ពីព្រៃគាវ ដល់កំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង និងខ្សែទី៤ (SVR5) ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១២,០០៧ គីឡូម៉ែត្រ ចាប់ពីព្រះពន្លា ដល់សំយោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានបញ្ជាក់បន្ថែមថា សមិទ្ធផលក្នុងខេត្តស្វាយរៀងជាច្រើនទៀត ដែលជាអំណោយរបស់រាជរដ្ឋាភិបាល បានគិតគូរផ្ដល់នាពេលកន្លងងមកយ៉ាងសន្ធឹកសន្ធាប់៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម