Connect with us

ព័ត៌មានជាតិ

អគ្គនាយកស៊ីម៉ាក់សង្វេក​​ស្រ្តីខ្មែរ​​មួយ​ក្រុមបរិភោគសាច់សុនខផ្សាយតាម Tik Tok

បានផុស

នៅ

នៅក្នុងហ្វេសប៊ុក លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានបង្ហាញអារម្មរណ៍ថា «ខ្ញុំពិតជាមានក្តីរន្ធត់និងសង្វេកខ្លាំងណាស់ ដោយប៉ុន្មានថ្ងៃនេះឃើញស្ត្រីខែ្មរប៉ុន្មាននាក់ចំអិននិងបរិភោគសាច់សុនខ (ឆ្កែ) ហើយ​ធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម (Tik Tok)។ ពួកគេបាននាំគ្នាចំអិនសាច់ឆ្កែនិងបរិភោគខ្លែមស្រា ដោយគ្មាន​ការអៀនខ្មាសអ្វីបន្តិចសោះឡើយ»។

«ខ្ញុំសង្វេកនិងសោកស្តាយបំផុតចំពោះទង្វើរបស់ស្ត្រីខ្មែរប៉ុន្មាននាក់នេះ ដែលធ្វេីឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តំលៃស្ត្រីខែ្មរដ៍ល្អប្រពៃថ្លៃថ្លា ប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ និងពិសេសជាទង្វើដែលគួរតែមានច្បាប់ហាមឃាត់»។ លោកអគ្គនាយកស៊ីម៉ាក់បាន​ថ្លែង​យ៉ាង​ដូច្នេះ​។

នៅចំពោះមុខ លោក​សូមសំណូមពរកំលាំងសមត្ថកិច្ចពាក់ពន្ធ័ជាពិសេសក្រសួងកិច្ចការនារី​ ក៏ដូចជាក្រសួងវប្បធម៌​ ជួយចាត់វិធានការអប់រំចំពោះមុខសញ្ញាល្មើសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីនេះ លោក​ក៏​លើកឡើង​ជា​យោបល់​ក្នុងកាល:ទេស:នេះ​ អាចជាពេលវេលាយ៉ាងចាំបាច់ក្នុងការរៀបចំច្បាប់ជាតិមួយហាមឃាត់ការបរិភោគសាច់សុនខ​ ដូចបណ្តាប្រទេសចំរើនជឿនលឿនមួយចំនួនលើពិភពលោក។ 

លោក​លើកជា​ឧទាហរណ៍សូម្បីតែក្រុងហាណូយប្រទេសវៀតណាម​ ក៏គិតគូររៀបចំច្បាប់ហាមបរិភោគសាច់សុនខ​ ប្រយោជន៍ដើម្បីចូលរួមទាក់ទាញទេសចរបរទេសផងដែរ។

បើតាម លោក ហេងរតនា អង្គភាពស៊ីម៉ាក់តែងតែយកចិត្តទុកដាក់អាណិតស្រលាញ់សត្វសុនខជាសហការីដ៍ស្មោះត្រង់និង​កំលាំងជំនាញជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសប្រជាពលរដ្ឋដែលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់សង្គ្រាម៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម