ព័ត៌មានជាតិ
វិទ្យាស្ថាន NTTI បញ្ជូនសិក្ខាកាមជំនាន់ទី១ នៃវគ្គបណ្តុះបណ្តាល ១.៥លាននាក់ ចុះអនុវត្តការងារផ្ទាល់នៅការដ្ឋាន
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសដែលហៅកាត់ថា NTTI នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជូនសិក្ខាកាម C1 ចំនួន២៤នាក់ (ស្រី០នាក់) សិក្សាជំនាញផ្នែកអគ្គិសនី ចុះអនុវត្តផ្ទាល់នៅការដ្ឋាន ដើម្បីផ្សាភ្ជាប់ទ្រឹស្តីដែលសិស្សសិក្ខាកាមទើបបានសិក្សា និងអនុវត្តក្នុងរោងជាងរួច ទៅនឹងការអនុវត្តជាក់ស្តែងនៅការដ្ឋាន។

លោក ឯក ផាន់ណារ៉ាន់ នាយករងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានបញ្ជាក់ថា ការបញ្ជូនសិក្ខាកាមចុះអនុវត្តការងារផ្ទាល់ចំនួន៣ថ្ងៃនេះ មិនទាន់គ្រប់គ្រាន់ឱ្យសិស្សចេះសព្វគ្រប់លើជំនាញអគ្គិសនីនេះទេ ប៉ុន្តែពួកគាត់បានយល់ច្បាស់ទៅលើផ្នែកមួយចំនួន។ លោក ឯក ផាន់ណារ៉ាន់ បានបន្តថា សិក្ខាកាមមិនមែនកំណត់ត្រឹមតែ៣ថ្ងៃនេះទេ គឺនៅមានវគ្គចុះអនុវត្តផ្ទាល់ជាបន្តបន្ទាប់ទៀតផងដែរ។
លោក ជឹម គុណ មេការអគ្គិសនី ជាអ្នកដឹកនាំសិក្ខាកាមទាំង២៤នាក់ បានបញ្ជាក់ថា ក្នុងការចុះអនុវត្តការងារផ្ទាល់រយៈពេល៣ថ្ងៃនេះ លោកសង្កេតឃើញថា សិក្ខាកាមបានខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ និងមានការយល់ដឹងច្រើនពាក់ព័ន្ធនឹងការមើលប្លង់ជាដើម។

គួរបញ្ជាក់ថា សិក្ខាកាមទាំង២៤នាក់ ដែលសិក្សាជំនាញអគ្គិសនីនេះ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ របស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
តាមការសង្កេត គ្រប់សិក្ខាកាមដែលបានចុះឈ្មោះសិក្សាតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះ សុទ្ធតែបានបង្ហាញក្តីភាពរីករាយ និងពេញចិត្តយ៉ាងខ្លាំង ដែលខ្លួនបានរៀនលើជំនាញមួយច្បាស់លាស់ ងាយស្រួលស្វែងរកការងារធ្វើក្រោយរៀនចប់៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ