Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរចូលខេត្តសៀមរាប មានជាង២៦ម៉ឺននាក់ ក្នុងខែ មករា ឆ្នាំ២០២៤

បានផុស

នៅ

នៅដើមឆ្នាំ២០២៤ ខែមករា  ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប មានចំនួន ២៦៩៤៣២ នាក់ បានទៅទស្សនាកម្សាន្ត តាមតំបន់ប្រាសាទ និងរមណីយដ្ឋាននានា ក្រោយពីខេត្តសៀមរាបទទួលបាននូវសមទ្ធិផលធំៗ មានផ្លូវ ៣៨ខ្សែ និង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានកំពុងទាក់ទាញដល់ភ្ញៀវទេសចរ មកពីគ្រប់មជ្ឈដ្ឋានលើពិភពលោក ចូលមកកម្ពុជា ពិសេសខេត្តសៀមរាប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប ខេត្តសៀមរាប គឺជាខេត្តប្រវត្តិសាស្ត្រសម្បូរទៅ ដោយសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិ ភ្នំគូលែន ក្បាលស្ពាន និង បឹងទន្លេសាប ព្រមទាំងមានបង្កើតបានជាច្រើនកន្លែង នៅរមណីយដ្ឋានសហគមន៍ តាមបណ្តាក្រុង ស្រុក រួមទាំងរមណីយដ្ឋានកែច្នៃ ភូមិវប្បធម៌ ដែលបានទាក់ទាញអារម្មណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ។

ជាក់ស្តែង ក្នុងខែមករា ឆ្នាំ ២០២៤ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ២៦៩ពាន់៤៣២នាក់ មានការថយចុះប្រមាណ ៤.៩៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ២៨៣ពាន់៤៣៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ១៥៣ពាន់៩០០នាក់ ថយចុះប្រមាណ ២៥.២៩% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ២០៦ពាន់នាក់ នៅ (ឆ្នាំ២០២៣ ចូលឆ្នាំប្រពៃណីចិន-វៀតណាម)  និង ភ្ញៀវទេសចរអន្តរជាតិមានចំនួន ១១៥ពាន់៥៣២នាក់ មានការកើនឡើង ៤៩.២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៧៧ពាន់៤៣៦ នាក់ ។

បច្ចុប្បន្នជើងហោះហើរចូលមកកាន់ខេត្តសៀមរាបមានចំនួនប្រមាណពី ២៣ទៅ២៦ ជើងហោះហើរ ក្នុងមួយថ្ងៃ ដែលមានអ្នកដំណើរចន្លោះពី ២ពាន់៣០០ នាក់ ទៅ ២ពាន់៩០០ នាក់ ក្នុងមួយថ្ងៃ  ៕ 

អត្ថបទ ៖ គឿនវេត

                                                                                                  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម