Connect with us

ព័ត៌មានជាតិ

សេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតលើវិថីផ្លាស់ប្តូរពីឧស្សាហកម្មប្រើពលកម្មច្រើនទៅឧស្សាហកម្មផ្អែកលើជំនាញ

បានផុស

នៅ

សេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតនៅលើវិថីនៃការផ្លាស់ប្តូរ ពីឧស្សាហកម្មអតិពលកម្ម មកជាឧស្សាហកម្មផ្អែកលើជំនាញ និងបន្តឈានទៅអភិវឌ្ឍជាឧស្សាហកម្មទំនើប ដែលផ្អែកជាសំខាន់ លើមូលដ្ឋានបច្ចេកវិទ្យា និងចំណេះដឹង ។ នេះបើតាមការលើកឡើងរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ស្ថិតក្នុងបរិការណ៍នេះ, ការអភិវឌ្ឍជំនាញ ដើរតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាព ភាពប្រកួតប្រជែង និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាបំពេញតម្រូវការ ដ៏ធំធេងនៃកម្លាំងពលកម្មជំនាញ, ទាំងកម្រិតទាប មធ្យម និង ខ្ពស់ ឱ្យត្រូវនឹងតម្រូវការរបស់វិនិយោគិន ទាំងគុណភាព និងបរិមាណ ។ ការណ៍នេះ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម និងក្នុងស្មារតីបុរេសកម្ម ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់, ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកដែលមានតម្រូវការ ជាពិសេសវិស័យឯកជន ដើម្បីរួមកម្លាំងជាធ្លុងមួយ ដែលមានលក្ខណៈប្រទាក់ក្រឡា និងបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងគោលដៅសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាល បានដាក់ចេញ។

បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ក្នុងស្មារតីបុរេសកម្ម និង ឆ្លើយតបនឹងការទទូចស្នើសុំពីដៃគូពាក់ព័ន្ធ ជាពិសេសវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ រាជរដ្ឋាភិបាលបានធ្វើការសិក្សា និងវាយតម្លៃពី ស្ថានភាពតម្រូវការ និងការផ្គត់ផ្គង់ នៅក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ ជាមួយដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយផ្អែកលើនិន្នាការ និយាមជាអន្តរជាតិ និងក្នុងតំបន់ ដោយគួបផ្សំនឹងបរិបទកម្ពុជាផ្ទាល់ផងដែរ។ ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តីបែបនេះ នៅក្នុងពិធីសម្ពោធជាផ្លូវការ«មូលនិធិអភិវឌ្ឍជំនាញ កាលពីពេលថ្មីៗនេះ។

រាជរដ្ឋាភិបាលបានផ្តួចផ្តើមបង្កើត និង អនុវត្តគម្រោងសាកល្បងនៃយន្តការគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍ ជំនាញ កាលពី២០១៨ ក្នុងគោលបំណងធ្វើតេស្តសាកល្បងនូវយន្តការថ្មី ដែលមានលក្ខណៈនវានុវត្តន៍ ដើម្បីកៀរគរ, គ្រប់គ្រង និងបែងចែកធនធាន, ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ, សំដៅចូលរួមដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន (Funding Gap) និងបញ្ហាកង្វះជំនាញ (Skills Gap) ក្នុងគោលបំណងពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃការអភិវឌ្ឍជំនាញ ឱ្យត្រូវនឹងតម្រូវការរបស់វិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈយន្តការចែករំលែកថ្លៃ និងការចូលរួមបណ្ដុះបណ្តាលដោយផ្ទាល់ ពីសំណាក់វិស័យឯកជន ។

បន្ទាប់ពីត្រូវបានអនុវត្ត អស់រយៈពេល ៥ ឆ្នាំកន្លងទៅ ដោយទទួលបានទំនុកចិត្តខ្ពស់ ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន និងដៃគូអភិវឌ្ឍន៍, រាជរដ្ឋាភិបាល បានសម្រេចប្រែក្លាយគម្រោងសាកល្បងនេះ ទៅជាស្ថាប័នអចិន្ត្រៃយ៍ ដែលមានលក្ខណៈ ជាបរធនបាល (Trust Fund) ក្រោមឈ្មោះថា «មូលនិធិអភិវឌ្ឍន៍ជំនាញ”, ហៅកាត់ថា ម.អ.ជ. ឬ SDF ដែលមានក្រុមប្រឹក្សាបរធនបាល ជាតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន និង មានអង្គភាពប្រតិបត្តិដឹកនាំច្បាស់លាស់ ដោយមាននាយកប្រតិបត្តិ មួយរូបដឹកនាំក្រុមការងារ ទទួលបន្ទុកបំពេញកិច្ចការប្រចាំថ្ងៃដោយផ្ទាល់ ជាមួយវិស័យឯកជន និងដៃគូពាក់ព័ន្ធ ដែលមានតម្រូវការជំនាញ ។

ផ្អែកលើបទពិសោធន៍ ៥ ឆ្នាំកន្លងមកនេះ, ម.អ.ជ. បានលើកទឹកចិត្ត និងផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដែលអនុញាតិឱ្យគ្រឹះស្ថានបណ្តុះបណ្ដាលទាំងរដ្ឋឯកជន និង អង្គការមិនមែនរាជរដ្ឋាភិបាល មានលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយវិស័យឯកជន ក្នុងការរៀបចំ និងការអនុវត្តកម្មវិធីបណ្តុះបណ្តាល ដែលត្រូវនឹងតម្រូវការទីផ្សារការងារជាក់ស្តែង ក៏ដូចជាការទាក់ទាញ និងការជំរុញការវិនិយោគ ក្នុងវិស័យអាទិភាពនានា របស់រាជរដ្ឋាភិបាល រួមមាន ៖ វិស័យ ទេសចរណ៍ វាយនភណ្ឌ និងកាត់ដេរ ឌីជីថល យានយន្ត អេឡិកត្រូនិក និងសំណង់ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានជាតិ២៣ ម៉ោង មុន

ជប៉ុន គាំទ្រការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពី CLV-DTA និងសន្យាបន្តជួយ

សន្តិសុខសង្គម៥ ម៉ោង មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម