ព័ត៌មានជាតិ
កម្ពុជា ប្ដេជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន-អឺរ៉ុប ដើម្បីប្រយោជន៍ទៅវិញទៅមក
កម្ពុជា បង្ហាញការប្ដេជ្ញាចិត្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន-អឺរ៉ុប ដោយឈរលើគោលការណ៍គោរព យោគយល់ និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក សុខ ចិន្តាសោភា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-អឺរ៉ុប នាទីក្រុងព្រុចសែល។

តបតាមការអញ្ជើញរបស់លោក ចូសិប បូរែវែល ហ្វុនតេល (Josep BORRELL FONTELLES) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៤ និងវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣ កាលពីថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប បានរំលឹកឡើងវិញនូវសមិទ្ធផលសំខាន់ៗ ដែលប្រកបដោយខ្លឹមសារនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប កាលពីឆ្នាំ២០២២ កន្លងទៅ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប បានអះអាងជាថ្មីនូវគុណតម្លៃ និងផលប្រយោជន៍រួមក្នុងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ក្នុងរយៈកាល ៤៧ឆ្នាំកន្លងមក និងបានកោតសរសើរចំពោះវឌ្ឍនភាពដ៏ល្អក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប (២០២៣-២០២៧) និងសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប។

រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប បានទទួលស្គាល់ថា តំបន់ទាំងពីរផ្តល់នូវកាលានុវត្តភាពនៃកំណើន និងសក្តានុពលដ៏ប្រសើរសម្រាប់កិច្ចសហប្រតិបត្តិការក្រោមសសរស្ដម្ភសហគមន៍ទាំងបីរបស់អាស៊ាន ដែលត្រូវបានចង្អុលបង្ហាញដោយភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប។
ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស បានគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន និងសហភាពអឺរ៉ុប ដោយផ្អែកលើការគោរព យោគយល់គ្នា និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយបន្តធ្វើការជាមួយប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុបទាំងអស់ ដើម្បីធានាថា ការចូលរួមកម្រិតថ្នាក់ដឹកនាំជាទៀងទាត់ នឹងនាំឱ្យទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប ឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។

ស្របពេលមានការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រឈមជាមួយនឹងបញ្ហាសន្តិសុខមិនប្រពៃណីជាច្រើន លោកប្រមុខការទូតកម្ពុជា ក៏បានសង្កត់ធ្ងន់លើតម្រូវការនៃតំបន់ទាំងពីរ ត្រូវមានភាពប្រុងប្រយ័ត្ន រហ័សរហួន និងភាពធន់ តាមរយៈការរិះរកប្រភពធនធានថ្មីៗនៃកំណើន ប្រកបដោយចីរភាព និងភាពរឹងមាំ ព្រមទាំងការពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំក្របខ័ណ្ឌ និងប៉ារ៉ាម៉ែត្រ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុប នាពេលអនាគត ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ