Connect with us

ព័ត៌មានជាតិ

លោក ស៊ីន ចាន់សិរីវុត្ថា៖ ក្រុមហ៊ុនអាកាសចរណ៍ឡាវនឹងធ្វើការហោះហើរត្រង់ពីវៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ ឆាប់ៗនេះ

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ឡាវនឹងធ្វើការហោះហើរត្រង់ឡើងវិញពី វៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។ នេះបើតាមការបញ្ជាក់របស់លោក​ ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញលិខិតផ្តល់ការអនុញ្ញាតសម្រាប់ការហោះហើរតាមសំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវរួចរាល់ហើយដែរ។

ក្រុមហ៊ុនអាកាសចរណ៍ឡាវ ក៏ធ្លាប់បានធ្វើការហោះហើរត្រង់លើកំណាត់ផ្លូវវៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ តាំងពីអំឡុងទសវត្សរ៍៨០ រហូតដល់ពាក់កណ្តាលទសវត្សរ៍២០០០ តែដោយសារកត្តាទីផ្សារបានធ្វើ​ឱ្យការហោះហើរលើកំណាត់ផ្លូវនេះ ត្រូវបានផ្អាកមួយរយៈ។ ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ឡាវ បានប្រើប្រាស់សិទ្ធិហោះហើររបស់ខ្លួនលើកំណាត់ផ្លូវនេះ ជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Codeshare agreement) តែទោះជាក្នុងស្ថានភាពណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍ឡាវ នៅតែបន្តការហោះហើរត្រង់រវាង ហ្លួងព្រះបាង-ប៉ាក់សេ-សៀមរាប-ប៉ាក់សេ-ហ្លួងព្រះបាង ដោយប្រើប្រាស់យន្តហោះប្រភេទ ATR 72 ដែលមានចំនួនជើងហោះហើរប្រមាណ ៣ជើង ក្នុងមួយសប្តាហ៍។

លោក សិរីវុត្ថា បានបន្តទៀតថា ក្នុងរយៈពេលវែង ក្រុមហ៊ុនអាកាសចរណ៍ឡាវ ក៏មានគម្រោងនឹងធ្វើការតភ្ជាប់ផ្លូវហោះហើរទៅកាន់ខេត្តព្រះសីហនុផងដែរ។​

អ្នកនាំពាក្យ បានរំលឹកថា នៅក្នុងជំនួបពិភាក្សា​ការងាររវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ជាមួយលោក ថង លុនស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុង
ឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក។

ក្នុងឱកាសនោះ សម្តេចធិបតី បានលើកឡើងនូវគំនិតផ្តួចផ្តើមមួយចំនួនពាក់ព័ន្ធនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)” និងការតភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ-វៀងចន្ទន៍-ភ្នំពេញ។ ជាមួយគ្នានោះដែរ លោក ថងលុន ស៊ីសុលីត បានប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)”។

ចំណែកនៅក្នុងដំណើរទស្សនៈកិច្ចជាផ្លូវការរបស់លោក ថោង ខុន អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីខែមីនា ឆ្នាំ២០២៣ កន្លងមកក៏បានជំរុញឱ្យភាគីឡាវ បើកការហោះហើរត្រង់ វៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ វិញផងដែរ។ ដោយពិនិត្យឃើញគ្រប់យ៉ាងបានដំណើរការជាប្រក្រតីឡើងវិញ ក្នុងនោះវិស័យទេសចរណ៍ ក៏មានការរីកចម្រើនជាបន្តបន្ទាប់ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក្រុមហ៊ុនអាកាសចរណ៍ឡាវ ដែលជាក្រុមហ៊ុនរបស់រដ្ឋ បានសម្រេចចិត្តធ្វើការហោះត្រង់ឡើងវិញ វៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ ដែលគ្រោងចាប់ផ្តើមហោះនាថ្ងៃ១៩ ខែមីនា ឆ្នាំ២០២៤ ខាងមុខតទៅ ដោយក្នុងមួយសប្តាហ៍ មានចំនួន៣ជើង គឺថ្ងៃអង្គារ-ព្រហស្បតិ៍ និងសៅរិ៍ ដោយប្រើយន្តហោះ Air Bus320 ឬ ATR 72។

គួរបញ្ជាក់ផងដែរថា ឡាវគឺជាភ្ញៀវទេសចរបរទេសធំទី៤ ដែលបានធ្វើដំណើរមកទស្សនៈកិច្ចកម្សាន្តនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ ២០២៣ ដោយមានចំនួនសរុបជាង ៣៧ម៉ឺននាក់ កើនឡើងរហូតដល់ទៅ៣០២%។ ក្រុមហ៊ុនអាកាសចរណ៍ឡាវជឿជាក់ថា ភ្ញៀវទេសចរកម្ពុជា និងភ្ញៀវទេសចរបរទេស នឹងចូលរួមគាំទ្រដល់ការហោះហើរត្រង់នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម