ព័ត៌មានជាតិ
ពលករខ្មែរនៅថៃ ថ្លែងអំណរគុណ សម្ដេចធិបតី ចំពោះការស្នើឱ្យភាគីថៃ បញ្ចុះតម្លៃទិដ្ឋាការ
ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ បានប្រកាសថ្លែងអំណរគុណយ៉ាងកក់ក្ដៅដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្នើសុំឱ្យរាជរដ្ឋាភិបាលថៃ បញ្ចុះតម្លៃទិដ្ឋាការជូនពលករខ្មែរ។

ការចេញសារថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងដឹកនាំប្រតិភូកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ។

លោក ម៉ៃ វណ្ណៈ ពលករខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅខេត្តនគររាជសីម៉ា ប្រទេសថៃ បានលើកឡើងថា «ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ សម្តេចមហាបវរធិបតី ដែលបានស្នើសុំរាជរដ្ឋាភិបាលថៃ ឱ្យជួយបញ្ចុះតម្លៃវីសា ពី ១៩០០ បាត មក ៥០០ បាត ជូនដល់បងប្អូនពលករខ្មែរយើង»។

លោក យន់ សៃធូ ជាពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅខេត្តសារៈបុរី ប្រទេសថៃ ក៏បានលើកឡើងដែរថា «សូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ សម្តេចបវរធិបតី ដែលបានស្នើសុំរាជរដ្ឋាភិបាលថៃ ឱ្យជួយបញ្ចុះតម្លៃវីសា ពី ១៩០០ បាត មក ៥០០ បាត ជូនដល់បងប្អូនពលករខ្មែរយើង។ ជាចុងក្រោយ ខ្ញុំបាទ/នាងខ្ញុំ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ទទួលបានជោគជ័យ ក្នុងដំណើរទស្សនកិច្ចនេះ»។

គួររំលឹកថា កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន មកកាន់កម្ពុជា បានពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំងពីរ ស្របតាមស្មារតី នៃ«ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ