ព័ត៌មានជាតិ
ដំណាំរួមផ្សំរបស់កសិករស្រុកទឹកឈូ បានលើកស្ទួយជីវភាពគ្រួសារ យ៉ាងប្រសើរ
នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ លោក វិត សុភ័ក្តិ មេឃុំកូនសត្វ មានប្រសាសន៍ឱ្យដឹងថា ប្រជាកសិកររស់នៅភូមិបុស្សញ៉ិញ បានដាំដុះបន្លែរួមផ្សំជាច្រើនមុខ ដើម្បីលើកស្ទួយជីវភាពគ្រួសារ ខណៈដំណាំទាំងនេះ កំពុងទាក់ទាញភ្ញៀវទេសចរ ឱ្យចូលមកទស្សនាកម្សាន្តយ៉ាងច្រើនគួរសម។

លោក វិត សុភ័ក្តិ មានប្រសាសន៍បន្តថា ការដាំបន្លែរបស់ប្រជាកសិករក្នុងមូលដ្ឋានលោក បានកំពុងក្លាយជាតំបន់កសិ-ទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរបរទេសនាំគ្នាចូលមកលេងកម្សាន្ត និងទស្សនាដំណាំរបស់កសិករ មានដូចជា ៖ ម្រេច ទុរេន និងស្រូវរដូវប្រាំង ជាដើម។ លោកបន្ថែមថា ភាគច្រើនប្រជាកសិករដែលបានដាំបន្លែរួមផ្សំទាំងនេះបានអះអាងថា ដំណាំទាំងនេះ ពិតជាជួយលើកស្ទួយជីវភាពគ្រួសារប្រចាំថ្ងៃរបស់ពួកគាត់ឱ្យកាន់តែមានភាពល្អប្រសើរ និងជួយឱ្យប្រជាកសិករមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ជូនកូនចៅទៅរៀនសូត្របានខ្ពង់ខ្ពស់ទៀតផង។

បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋរស់នៅភូមិបុស្សញ៉ិញ ឃុំកូនសត្វ បានឱ្យដឹងថា ពួកគាត់បានធ្វើស្រែបង្កបង្កើនផលស្រូវ អ្នកភូមិភាគច្រើននិយមដាំដំណាំ ម្រេច ទុរេន ពិសេសដាំបន្លែរួមផ្សំផ្សេងៗទៀតនៅជុំវិញផ្ទះជាប្រចាំ ការដាំបន្លែនេះជារបរបន្តមកពីដូនតា ហើយទោះជារដូវខ្លះបន្លែគ្មានទីផ្សារ និងធ្លាក់ថ្លៃខ្លាំងយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែបន្តដាំដដែល។ ក្រៅពីនេះ ស្ត្រីមេផ្ទះដែលមើលថែកូនតូចៗ ក៏អាចជាអ្នកដាំបន្លែរួមផ្សំ ខណៈដែលប្តីចេញទៅធ្វើការឆ្ងាយពីផ្ទះ។ ការដាំបន្លែរួមផ្សំនៅជុំវិញផ្ទះនេះ បានធ្វើឱ្យអ្នកភូមិមានជីវភាពសមរម្យ និងអ្នកខ្លះក៏អាចមានលទ្ធភាពបញ្ចូនកូនចៅឱ្យទៅរៀនសូត្របានដូចគេដូចឯងដែរ មិនតែប៉ុណ្ណោះ ការដាំដំណាំរួមផ្សំ ក៏បានធ្វើឱ្យសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរឡើង តាមរយៈការលក់បន្លែផ្លែឈើឱ្យអ្នកទេសចដែលទៅកម្សាន្តនៅតំបន់នោះ ផងដែរ។

យ៉ាងណាមិញ លោក វិត សុភ័ក្តិ មេឃុំកូនសត្វ បានឱ្យដឹងទៀតថា នៅក្នុងភូមិសាស្ត្រ ឃុំកូនសត្វ មានសក្តានុពល និងអំណោយផលលើវិស័យកសិកម្ម នេះក៏ដោយសារតែប្រជាកសិករបាននាំគ្នា ដាំបន្លែរួមផ្សំនេះជាមុខរបរមួយ និងបន្តមកពីដូនតារបស់ខ្លួន ហើយទោះបីជា រដូវខ្លះបន្លែគ្មានទីផ្សារហើយធ្លាក់ថ្លៃខ្លាំងក៏ប្រជាសិករ នៅតែបន្តមុខរបរមួយនេះដែរ។

លោកមេឃុំរូបនេះ បញ្ជាក់ទៀតថា អ្វីដែលជាប្រភពនៃការដាំដុះយ៉ាងសកម្មបែបនេះ ក៏ដោយតែឃុំនេះ មានប្រភពទឹកដ៏ធំមួយសម្រាប់បម្រើដល់វិស័យទឹកស្អាតផង និងសម្រាប់ស្រោចស្រពដំណាំផង នោះគឺជា «ទំបន់ប្រឡាក់ក្រឡា»។ ជាក់ស្ដែង ទំនប់នេះក៏ជាតំបន់កសិ-ទេសចរណ៍ដ៏ទាក់ទាញបំផុត ដែលស្ថិតក្នុង ស្រុកទឹកឈូ ខេត្តកំពត ផងដែរ។ ជាងនេះទៅទៀត តំបន់នេះមានប្រព័ន្ធស្រោចស្រពសម្រាប់ដំណាំគ្រប់ប្រភេទ និងបានធ្វើឱ្យអ្នកភូមិកូនសត្វប្រែក្លាយដីទីផ្ទះរបស់ខ្លួន ទៅជាសួនដំណាំ និងបន្លែរួមផ្សំជាច្រើនប្រភេទ នាំឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ មានប្រាក់ចំណូលប្រចាំថ្ងៃសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ជាប្រចាំថ្ងៃ។

លោក វិត សុភ័ក្តិ បានបន្ថែមទៀតថា តាមការប៉ាន់ស្មានចាប់ពីដើមឆ្នាំ២០២៤ នេះ ផ្ទៃដីដាំបន្លែរួមផ្សំក្នុងឃុំមានចំនួនសរុបប្រមាណជាង ៣០ហិកតា ខណៈដែលផ្ទៃដីកសិកម្មមានចំនួនជាង ៣ ពាន់ហិកតា។ តំណាងឱ្យប្រជាសិករទាំងអស់ លោកមេឃុំកូនសត្វ ក៏បានស្នើដល់មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរ សូមជួយលើកទឹកចិត្ត និងលើកកម្ពស់បន្ថែមទាំងផ្នែកបច្ចេកទេស និងផ្នែកទីផ្សារកសិកម្មឱ្យបានល្អប្រសើរជាងនេះទៀត។
អត្ថបទ ៖ សឹង រ៉ាត់





-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច