ព័ត៌មានជាតិ
សំបកកង់រថយន្តម៉ាក SAILUN ដែលផលិតនៅកម្ពុជាត្រូវបានដាក់សម្ពោធជាផ្លូវការ
ក្រុមហ៊ុន SAILUN Group បានដាក់សម្ពោធផលិតផលកង់រថយន្តថ្មីម៉ាក SAILUN នៅយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលផលិតផលថ្មីមួយនេះ ផលិតដំបូងនៅកម្ពុជា ព្រមទាំងមានរោងចក្រនៅខេត្តស្វាយរៀងនៃប្រទេសកម្ពុជាថែមទៀតផង។
នៅក្នុងឱកាសនេះ លោក គឹន ឧត្តមមុនីស៊ីណាត ជាប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន PIC TIRE Co., LTD ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ឡានទាំងក្រៅ និងផលិតផលដែលផលិតក្នុងប្រទេសម៉ាក SAILUN បានលើកឡើងដែរថា រោងចក្រផលិតកង់រថយន្តនេះមានទំហំផ្ទៃដីសរុប ១២០ ហិកតា បង្កើនការងារជូនប្រជាពលរដ្ឋប្រមាណជាជាង ៣៥០០ កន្លែង នាំមកនូវចំណេះ ជំនាញ បច្ចេកទេស។ សម្រាប់ការផលិតសំបកកង់ដែលដាក់សម្ពោធនៅពេលនេះវិញ គឺប្រើជ័រកៅស៊ូដែលជាវត្ថុធាតុដើមជាចម្បង។ ហើយក្នុងការផលិតសំបកកង់ដែលមានគុណភាពដ៏ល្អឥតខ្ចោះនេះឡើង គឺត្រូវបានប្រើប្រាស់ជ័រកៅស៊ូដែលជាដំណាំកសិផលជាតិខ្មែរស្ទើរតែទាំងស្រុង។
អ្វីដែលកាន់តែពិសេសនោះគឺ រោងចក្រនេះមិនត្រឹមតែសាងសង់នៅកម្ពុជាទេ សូម្បីតែបុគ្គលិកបម្រើការនៅរោងចក្រនេះ គ្រប់ផ្នែកទាំងអស់ ទាំងផ្នែកវិស្វករ ផ្នែកលាយជ័រកៅស៊ូ ផ្នែកផលិត ផ្នែកនាំចេញ ផ្នែកត្រួតពិនិត្យគុណភាព សុទ្ធសឹងតែជាជនជាតិខ្មែរ។ នេះបើតាមការបញ្ជាក់ពីលោក គឹន ឧត្តមមុនីស៊ីណាត ប្រធានគ្រប់គ្រងទូទៅខាងលើបន្តថា ក្នុងមួយថ្ងៃប្រើប្រាស់ជ័រកៅស៊ូអស់ជាង ៥០០តោន សម្រាប់តែដំណាក់កាលទី១ និងទី២ ប៉ុណ្ណោះ។ លោកបញ្ជាក់ថា តាមរបាយការណ៍របស់រោងចក្របានបង្ហាញថា រោងចក្រមួយនេះនឹងប្រើប្រាស់ជ័រកៅស៊ូសរុបរហូតដល់ទៅ 30%នៃទិន្នផលដំណាំកៅស៊ូសរុបនៅក្នុងប្រទេសកម្ពុជាទាំងមូល។ លោកយល់ថា ប្រសិនជាមានរោងចក្រប្រភេទនេះតែ ៣រោងចក្រនៅកម្ពុជា នោះនឹងមានតម្រូវការជ័រកៅស៊ូរហូតដល់ ៩០% ហើយក៏ជាផ្នែកមួយជួយជំរុញដល់កសិកម្មជាតិដែរ។
បន្ថែមពីនេះ លោកក៏បានអះអាងថា ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ក្នុងនាមលោក តំណាងអោយរោងចក្រ CART TIRE និងក្រុមហ៊ុន PIC TIRE សូមអំពាវនាវទៅដល់ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រីទាំងអស់ចូលរួមផ្សព្វផ្សាយ ចូលរួមជំរុញការលក់ ចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ដ៏ល្បីល្បាញទូទាំងពិភពលោកមួយនេះ។ លោកថា ការចូលរួមប្រើប្រាស់ផលិតផលមួយនេះ ក៏ដើម្បីកាត់បន្ថយនូវផលិតផលនាំចូលទៅលើវិស័យកម្មន្តសាលមួយនេះ ព្រោះការកាត់បន្ថយការនាំចូលកាន់តែច្រើន ការផលិតក្នុងស្រុកក៏កាន់តែច្រើន ការប្រើប្រាស់កៅស៊ូក៏កាន់តែច្រើន ការកាត់បន្ថយកង្វល់នៃតម្លៃទីផ្សារកៅស៊ូក៏កាន់តែច្រើន។
សូមជម្រាបថា បើតាមអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនខាងលើបានឱ្យដឹងថា ក្រុមហ៊ុន SAILUN ជាក្រុមហ៊ុនដ៏ចំណាស់មួយត្រូវបានផលិតឡើងដំបូងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០២ គិតមកទល់បច្ចុប្បន្ននេះ មានអាយុកាលប្រមាណជា ២២ឆ្នាំទៅហើយ។ បច្ចុប្បន្ន SAILUN ត្រូវបានចែកចាយជាលក្ខណៈអន្តរជាតិទូទាំងសកលលោករហូតដល់ជាង ១៨០ ប្រទេស រួមមានរោងចក្រផលិតសំបកកង់ឡានចំនួន ៩រោងចក្រ ដែលមាននៅប្រទេសចិន ៥ រោងចក្រ, នៅប្រទេសវៀតណាម ២ រោងចក្រ និងនៅក្នុងប្រទេសកម្ពុជា១ រោងចក្រ និង ៣ ដំណាក់កាល ហើយមានរោងចក្រដែលកំពុងសាងសង់មួយទៀតនៅលើទឹកដីប្រទេស Mexico ផងដែរ ។ ទាំងអស់នេះហើយបានបង្ហាញថា រោងចក្រមួយនេះមិនមែនមានវត្តមានតែនៅប៉ែកអាស៊ីទេ ពោល គឺមានវត្តមាននៅប៉ែកបស្ចិមប្រទេសផងនោះ ដែលជាការបង្ហាញពីសក្តានុពលដ៏អស្ចារ្យមួយ៕
(អត្ថបទពាណិជ្ជកម្ម)
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល