Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចុះ បង្ក្រាបរថយន្តក្រុងដឹកស៊ុតមាន់ជាង ៦០ ០០០ គ្រាប់

បានផុស

នៅ

ពេទ្យសត្វមួយក្រុមបានចុះបង្ក្រាបស៊ុតមាន់បានជាង ៦០ ០០០ គ្រាប់ ដែលលួចបង្កប់តាមរថយន្តក្រុង ដឹកពីខេត្តកំពង់ស្ពឺ មក​ចែកចាយនៅខេត្តបន្ទាយមានជ័យ មិនមានប្រភពដឹកចេញពីកន្លែងណាមក។

ការចុះឃាត់រថយន្តក្រុងដែលលួចដឹកបង្កប់ស៊ុតមាន់នោះនៅវេលាម៉ោង ១ រសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ចំណុចមុខសាលាបឋមសិក្សាព្រែករពៅ ស្ថិតក្នុងភូមិព្រែករពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅវេលាម៉ោង ប្រហែលម៉ោង ១ រសៀលនោះមន្ត្រីការិយាល័យផលិតកម្ម​ និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យមួយក្រុមបានចុះដល់ចំណុចខាងលើកាក់រថយន្តក្រុង មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-9090 ជាប្រទេភរថយន្តក្រុង ក្រោយពីក្រុមការងារពិនិត្យក្នុងរថយន្តខាងក្រោមបាន​រកឃើញស៊ុតមាន់ ចំនួន ២០០ដុំ ស្មើនឹង ៦០ ០០០ គ្រាប់។

មន្ត្រីពេទ្យសត្វបានបន្តថា ការឃាត់រថយន្តនេះដោយមានភ្នាក់សម្ងាត់ រាយការណ៍មកថា មានរថយន្តខាងលើលួចដឹកបង្កប់ស៊ុតមាន់ ចំណែកតៃកុងរថយន្តវិញបាននិយាយថា គាត់ស៊ីឈ្នួលដឹកស៊ុតមាន់ចេញពីស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ឆ្ពោះមកឲ្យម៉ូយគេលក់ចែកចាយនៅខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះ ប៉ុន្តែគាត់ប្រកែកថា មិនបានស្គាល់ម្ចាស់ស៊ុតមាន់នោះឡើយគឺបានទាក់ទង់តែអ្នកហៅមកដឹកប៉ុណ្ណោះ។

មន្រ្តីជំនាញក្រោយពីពិនិត្យសួនាំហើយបាននាំយកវត្ថុតាង និងមធ្យោបាយខាងលើមកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ព្រោះស៊ុតមាន់ទាំងអស់នេះអត់មានឯកសារត្រឹមត្រូវ និងគ្មានប្រភព​ថាដឹកចេញពីកន្លែងណាមក៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម