ព័ត៌មានជាតិ
ដំណើរការប្រឡងគ្រូអប់រំកាយ និងកីឡា បានបញ្ចប់, លទ្ធផលត្រូវប្រកាសនាល្ងាចថ្ងៃទី ៥ កុម្ភៈនេះ
លទ្ធផល នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ជំនាន់ទី ៣១ ត្រូវប្រកាសនៅល្ងាចថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។ នេះបើតាមឲ្យដឹងពីឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បានចាប់ផ្ដើមនៅថ្ងៃទី ២៨ ខែមករា សម្រាប់ប្រឡងវិញ្ញាសាសរសេរ ហើយវិញ្ញាសាអនុវត្តកីឡា បានចាប់ផ្ដើមពីថ្ងៃទី ២៩ មករា ដល់ព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ ដូច្នេះ លទ្ធផលនឹងត្រូវប្រកាសភ្លាមៗ នៅល្ងាចថ្ងៃទី ៥ ខែកុម្ភៈនេះតែម្ដង។

ឯកឧត្ដម បានបន្តទៀតថា ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចទុកពេលឲ្យ ១សប្ដាហ៍ ដើម្បីឲ្យបេក្ខជនរូបណាមានចំណាប់អារម្មណ៍ ពិនិត្យមើលកិច្ចការប្រឡងរបស់ខ្លួន។
ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងថា «សូមបញ្ជាក់ផងដែរថា ល្ងាចនេះ គឺយើងប្រកាសក៏ប៉ុន្តែក្នុងពេលតែមួយ យើងអនុញ្ញាតក្នុងរយៈពេល ១សប្ដាហ៍ ដើម្បីឲ្យបេក្ខជនរូបណា មានចំណាប់អារម្មណ៍ចង់ទាក់ទងមក ហើយមើលទៅលើអ្វីដែលជាឯកសារកិច្ចការរបស់គាត់»។
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ជំនាន់ទី ៣១ គឺជ្រើសរើសយកតែ ១០០នាក់ប៉ុណ្ណោះ ខណៈបេក្ខជនចូលរួមប្រឡងមានបេក្ខជនសរុប ១,៨៩២នាក់។
លទ្ធផលបង្ហាញថា បេក្ខជនជាប់ជាស្ថាពរមានចំនួន ១០០នាក់។ ក្នុងនោះ កម្រិតបណ្តុះបណ្តាល ១២+២ ចំនួន ៧៥នាក់ ដោយមានស្រ្តី ៧នាក់ និងកម្រិតបណ្តុះបណ្តាល ១២+៤ ចំនួន ២៥នាក់ ដោយមានស្ត្រីម្នាក់ផងដែរ។
បើតាមឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បន្ទាប់ទីជាប់ជាស្ថាពរហើយ បេក្ខជនទាំង ១០០នាក់នោះ នឹងត្រូវចូលរួមវគ្គបណ្ដុះបណ្ដាល ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ទៅតាមកម្រិត ដែលមានរយៈពេល ២ឆ្នាំ និងរយៈពេល ៤ឆ្នាំ។
ក្រសួងមុខងារសាធារណៈ មានទំនួលខុសត្រូវខ្ពស់ ក្នុងការរៀបចំយន្តការ និងនិយាមជ្រើសរើសមន្ត្រីរាជការស៊ីវិល ដោយត្រូវឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ហើយបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្លើយតបជាមួយទំនុកចិត្តដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល ដែលមានឆន្ទៈខ្ពស់ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងការបង្កើតបរិយាកាស ឬឱកាសស្មើៗគ្នា ក្នុងការចូលរួមប្រឡងប្រជែង៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ